{"asset":"news","key":"10953","locale":"km","id":"news:10953:km","entityId":"news:10953","canonicalUrl":"https://www.kps-tv.com/km/news/detail/10953","state":"ready","title":"ផ្ទុះការគំរាមកំហែងបំផ្ទុះគ្រាប់បែកលើជើងហោះហើរ និងអាកាសយានដ្ឋានក្នុងប្រទេសជាច្រើននៅតំបន់អឺរ៉ុប","summary":"យន្តហោះយ៉ាងហោចណាស់២១គ្រឿង និងអាកាសយានដ្ឋានជាច្រើននៅអឺរ៉ុបរងការគំរាមបំផ្ទុះគ្រាប់បែក។ អាជ្ញាធរមិនទាន់រកឃើញសារធាតុផ្ទុះទេ។","body":"យន្តហោះយ៉ាងហោចណាស់ ២១ គ្រឿង រួមជាមួយនឹងអាកាសយានដ្ឋានជាច្រើននៅទូទាំងទ្វីបអឺរ៉ុប បានក្លាយជាគោលដៅនៃការគំរាមកំហែងបំផ្ទុះគ្រាប់បែកជាលើកទីពីរ នៅក្នុងសប្តាហ៍នេះ ខណៈអាជ្ញាធរចក្រភពអង់គ្លេសបានប្រកាសថ្កោលទោស និងចាត់ថ្នាក់ទង្វើនេះថាជា «ការគំរាមកំហែតភូតភរបំភ័យដ៏គ្រោះថ្នាក់បំផុត»។\nការគំរាមកំហែងនេះ បានបង្កផលប៉ះពាល់ដល់ជើងហោះហើរឆ្ពោះទៅកាន់ប្រទេសអូទ្រីស ប៊ែលហ្សិក ប៊ុលហ្ការី សាធារណរដ្ឋឆែក អ៊ីតាលី ប៉ូឡូញ និងរូម៉ានី ដោយជំរុញឱ្យយន្តហោះជាច្រើន ត្រូវបង្ខំចិត្តប្តូរទិសដៅចុះចត ឬត្រូវលុបចោលជើងហោះហើរ។\n\nយ៉ាងណាមិញ រហូតមកទល់ពេលនេះ អាជ្ញាធរមិនទាន់រកឃើញសារធាតុផ្ទុះណាមួយនៅលើយន្តហោះ ឬទីតាំងកើតហេតុនៅឡើយទេ ហើយក៏មិនទាន់ច្បាស់ដែរថា តើករណីគំរាមកំហែងទាំងនេះ គឺជាការពិត ឬយ៉ាងណា ខណៈដែលអាជ្ញាធរអាកាសយានដ្ឋានក្នុងទីក្រុងជាច្រើនទូទាំងទ្វីបអឺរ៉ុប ទទួលបានសារគំរាមតាមរយៈអ៊ីមែល ដែលផ្ញើរដោយបុគ្គល ឬក្រុមមួយដែលមានឈ្មោះ «Fighters of the Male State» ដែលក្នុងសារនោះបានសរសេរថា នឹងប្រែពណ៌ផ្ទៃមេឃឱ្យទៅជាពណ៌ក្រហម។\n\nគួរបញ្ជាក់ផងដែរថា ឈ្មោះបុគ្គល ឬក្រុម «Fighters of the Male State» នេះ ត្រូវបានគេជឿជាក់ថា សំដៅទៅលើក្រុមជ្រុលនិយមរុស្ស៊ី ដែលជាក្រុមមានទស្សនៈជ្រុលនិយមខ្លាំង រហូតត្រូវបានតុលាការតំបន់ Nizhny Novgorodប្រកាសបិទ និងចាត់ទុកថាជាក្រុមខុសច្បាប់កាលពីឆ្នាំ ២០២១។ តែទោះជាយ៉ាងណា ក្រុមនេះនៅតែរក្សាបានអ្នកគាំទ្ររាប់ម៉ឺននាក់តាមបណ្តាញអីនធឺណិត ខណៈដែលពួកគេបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន៕\n អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"17879","languageVersionId":"16972","visibilityVersion":"3","versionToken":"a1.562pZFpDaBK-tcBXQGeshSVUAz8orzYhaw_cMnQZSVs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-06T03:08:25Z"}