{"asset":"news","key":"10954","locale":"km","id":"news:10954:km","entityId":"news:10954","canonicalUrl":"https://www.kps-tv.com/km/news/detail/10954","state":"ready","title":"ប្រវត្តិសាស្រ្តថ្មីនៅអាមេរិក! អភិបាលរដ្ឋកាលីហ្វ័រញ៉ា លើកលែងទោសប្រហារជីវិតអ្នកទោស ៥៤៨ នាក់ តែត្រូវជាប់ពន្ធនាគារអស់មួយជីវិត!","summary":"អភិបាលរដ្ឋកាលីហ្វ័រញ៉ា Gavin Newsom ប្រកាសប្តូរទោសប្រហារជីវិតទណ្ឌិត៥៤៨នាក់ទៅជាពន្ធនាគារអស់មួយជីវិតដោយគ្មានការដោះលែង។ ករណីមួយចំនួនត្រូវការការយល់ព្រមពីតុលាការកំពូលរដ្ឋ។","body":"អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសជាផ្លូវការនូវការប្តូរទោសប្រហារជីវិតជនជាប់ចោទទាំងអស់នៅក្នុងរដ្ឋ ឱ្យទៅជាទោសជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានលទ្ធភាពទទួលបានការដោះលែងឱ្យមានសេរីភាពវិញឡើយ។\n\nលោក Gavin Newsom បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្ញុំថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីខ្ញុំបានប្រឆាំងជាចំហអស់រយៈពេលជិត ៣ ទសវត្សរ៍ ក្នុងនាមជាមន្ត្រីជាប់ឆ្នោត ប្រឆាំងនឹងការប្រហារជីវិតដែលអនុម័តដោយរដ្ឋ។\nរបត់ប្រវត្តិសាស្រ្តទោសទណ្ឌថ្មីនេះ នឹងជះផលប៉ះពាល់ដោយផ្ទាល់ដល់ទណ្ឌិតសរុប ៥៤៨ នាក់ ដែលកំពុងស្ថិតក្នុងបញ្ជីទោសប្រហារជីវិតនៅរដ្ឋកាលីហ្វ័រញ៉ា។ ការប្រកាសនេះទៀតសោត ក៏ធ្វើឡើងនៅក្នុងបរិបទដែលគេសង្កេតឃើញថា លោក Newsom កំពុងសម្លឹងមើលលទ្ធភាពនៃការឈរឈ្មោះប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកនាឆ្នាំ ២០២៨ ខាងមុខ។\n\nតែទោះជាយ៉ាងណា ការអនុវត្តការប្តូរទោសនេះ ត្រូវប្រឈមមុខនឹងនីតិវិធីផ្លូវច្បាប់មួយចំនួន ដោយសាររដ្ឋធម្មនុញ្ញនៃរដ្ឋកាលីហ្វ័រញ៉ា តម្រូវឱ្យមានការយល់ព្រមពីតុលាការកំពូលនៃរដ្ឋ ជាមុនសិន សម្រាប់ទណ្ឌិតណាដែលធ្លាប់ត្រូវកាត់ទោសពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ លើសពីមួយលើក ដែលករណីនេះមានប្រមាណជិត ៧០% នៃចំនួនទណ្ឌិតទាំងអស់៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"17912","languageVersionId":"17038","visibilityVersion":"3","versionToken":"a1.t4oLWGKQJ0l6EHiWSTKRC6fnC3aUJwdg0PDKVML02tM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-06T03:19:13Z"}