# ប្រវត្តិសាស្រ្តថ្មីនៅអាមេរិក! អភិបាលរដ្ឋកាលីហ្វ័រញ៉ា លើកលែងទោសប្រហារជីវិតអ្នកទោស ៥៤៨ នាក់ តែត្រូវជាប់ពន្ធនាគារអស់មួយជីវិត!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10954>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"17912","languageVersionId":"17038","visibilityVersion":"3","versionToken":"a1.t4oLWGKQJ0l6EHiWSTKRC6fnC3aUJwdg0PDKVML02tM"}

Original publication: 2026-11-06T03:19:13Z

អភិបាលរដ្ឋកាលីហ្វ័រញ៉ា Gavin Newsom ប្រកាសប្តូរទោសប្រហារជីវិតទណ្ឌិត៥៤៨នាក់ទៅជាពន្ធនាគារអស់មួយជីវិតដោយគ្មានការដោះលែង។ ករណីមួយចំនួនត្រូវការការយល់ព្រមពីតុលាការកំពូលរដ្ឋ។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសជាផ្លូវការនូវការប្តូរទោសប្រហារជីវិតជនជាប់ចោទទាំងអស់នៅក្នុងរដ្ឋ ឱ្យទៅជាទោសជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានលទ្ធភាពទទួលបានការដោះលែងឱ្យមានសេរីភាពវិញឡើយ។

លោក Gavin Newsom បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្ញុំថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីខ្ញុំបានប្រឆាំងជាចំហអស់រយៈពេលជិត ៣ ទសវត្សរ៍ ក្នុងនាមជាមន្ត្រីជាប់ឆ្នោត ប្រឆាំងនឹងការប្រហារជីវិតដែលអនុម័តដោយរដ្ឋ។
របត់ប្រវត្តិសាស្រ្តទោសទណ្ឌថ្មីនេះ នឹងជះផលប៉ះពាល់ដោយផ្ទាល់ដល់ទណ្ឌិតសរុប ៥៤៨ នាក់ ដែលកំពុងស្ថិតក្នុងបញ្ជីទោសប្រហារជីវិតនៅរដ្ឋកាលីហ្វ័រញ៉ា។ ការប្រកាសនេះទៀតសោត ក៏ធ្វើឡើងនៅក្នុងបរិបទដែលគេសង្កេតឃើញថា លោក Newsom កំពុងសម្លឹងមើលលទ្ធភាពនៃការឈរឈ្មោះប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកនាឆ្នាំ ២០២៨ ខាងមុខ។

តែទោះជាយ៉ាងណា ការអនុវត្តការប្តូរទោសនេះ ត្រូវប្រឈមមុខនឹងនីតិវិធីផ្លូវច្បាប់មួយចំនួន ដោយសាររដ្ឋធម្មនុញ្ញនៃរដ្ឋកាលីហ្វ័រញ៉ា តម្រូវឱ្យមានការយល់ព្រមពីតុលាការកំពូលនៃរដ្ឋ ជាមុនសិន សម្រាប់ទណ្ឌិតណាដែលធ្លាប់ត្រូវកាត់ទោសពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ លើសពីមួយលើក ដែលករណីនេះមានប្រមាណជិត ៧០% នៃចំនួនទណ្ឌិតទាំងអស់៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


