{"asset":"news","key":"10957","locale":"km","id":"news:10957:km","entityId":"news:10957","canonicalUrl":"https://www.kps-tv.com/km/news/detail/10957","state":"ready","title":"ទីផ្សារធុរេនវៀតណាមប្រឈមហានិភ័យ! ខណៈប្រទេសចិនក្តោបក្តាប់ទីផ្សារធុរេនរហូតដល់ទៅ ៩៦%!","summary":"ចិនកាន់កាប់ជិត ៩៦% នៃទីផ្សារនាំចេញធុរេនវៀតណាមក្នុង៩ខែដំបូងឆ្នាំ២០២៦ ខណៈអ្នកជំនាញព្រមានពីហានិភ័យនៃការពឹងផ្អែកលើទីផ្សារតែមួយ។","body":"ប្រទេសចិនបាន និងកំពុងក្តោបក្តាប់ទីផ្សារនាំចេញធុរេនរបស់ប្រទេសវៀតណាម រហូតដល់ជិត ៩៦% អំឡុងពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ នេះ ដែលស្ថានភាពនេះ បានធ្វើឱ្យឧស្សាហកម្មផ្លែឈើរបស់វៀតណាមមួយនេះ ស្ទើរតែគ្មានជម្រើសទីផ្សារជំនួសទាល់តែសោះ ហើយត្រូវរស់ក្រោមដង្ហើមនៃតម្រូវការពីទីផ្សារយក្សមួយនេះ។\n\nយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញផ្លែធុរេនសរុបទទួលបានប្រាក់ចំណូលជាង ៣.៤៥ ពាន់លានដុល្លារអាមេរិក អំឡុងពេល ៩ ខែដំបូងឆ្នាំ ២០២៦ នេះ ដែលជាការកើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ប្រទេសចិនដីតែមួយ ដើរតួជាអ្នកទិញធំបំផុត ដោយក្តោបក្តាប់ទំហំទឹកប្រាក់រហូតដល់ជិត ៣.៣ ពាន់លានដុល្លារ ដែលធ្វើឱ្យចំណែកទីផ្សាររបស់ចិនកើនឡើងពី ៩៣.៦% កាលពីឆ្នាំមុន រហូតដល់ជិត ៩៦% ក្នុងឆ្នាំនេះ។\nដោយឡែក ទីផ្សារបន្ទាប់បន្សំនោះ គឺប្រទេសប៉ាពូញ៉ូហ្គីនេ ដែលមានទំហំទឹកប្រាក់ ៣៧.៧ លានដុល្លារ តាមពីរក្រោយដោយទីក្រុងហុងកុង ៣៦.៧ លានដុល្លារ និងសហរដ្ឋអាមេរិក ២០.៥ លានដុល្លារ។\n\nទោះជាយ៉ាងណា អ្នកជំនាញបានព្រមានថា ការផ្តោតទីផ្សារលើប្រទេសតែមួយបែបនេះ នឹងធ្វើឱ្យវិស័យនាំចេញធុរេនរបស់វៀតណាមងាយរងគ្រោះថ្នាក់បំផុត ប្រសិនបើប្រទេសចិនរឹតបន្តឹងស្តង់ដារគុណភាព ឬកាត់បន្ថយការនាំចូលភ្លាមៗនោះ។\n\nផ្លែធុរេន គឺជាផ្លែឈើដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ប៉ុន្តែវាឆាប់ទុំ និងពិបាករក្សាទុកក្នុងរយៈពេលយូរ ប្រសិនបើគ្មានប្រព័ន្ធក្លាសេត្រឹមត្រូវ ហើយនៅពេលដែលការបញ្ជូនទំនិញ មិនអាចឆ្លងកាត់គយតាមកាលកំណត់ ហានិភ័យនៃការកកស្ទះនៅតាមរោងចក្រវេចខ្ចប់ នឹងកើនឡើង ដែលបង្ខំឱ្យអ្នកលក់ ត្រូវលក់បញ្ចុះតម្លៃយ៉ាងគំហុក៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"17900","languageVersionId":"17006","visibilityVersion":"3","versionToken":"a1.bfxRIc2z7YzPmNa300ucBXwdGl9qtGQGccOOm-ZR7ww"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-06T04:01:35Z"}