# បង្កើនការយល់ដឹងសុវត្ថិភាពចរាចរណ៍៖ មន្ទីរសាធារណការខេត្តព្រះសីហនុ បណ្តុះបណ្តាលច្បាប់ផ្លូវគោកដល់ប្រជាពលរដ្ឋ និងបេក្ខជនប្រឡងយកប័ណ្ណបើកបរ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10985>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"18014","languageVersionId":"17247","visibilityVersion":"3","versionToken":"a1.lIwGbFlYOymL7cdLxz7fknxCggFWdP7CfNbSjCzpC48"}

Original publication: 2026-11-06T10:09:59Z

នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋមកទទួលសេវាសាធារណៈ និងបេក្ខជនប្រឡងយកប័ណ្ណបើកបរ ដើម្បីបង្កើនការយល់ដឹងអំពីសុវត្ថិភាព។

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានរៀបចំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈ ព្រមទាំងបេក្ខជនដែលត្រូវប្រឡងយកប័ណ្ណបើកបរ។

សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងបង្កើនចំណេះដឹង បន្ថែមការយល់ដឹងអំពីវិធានការសុវត្ថិភាពក្នុងការបើកបរ និងជួយទប់ស្កាត់ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យមកនៅកម្រិតទាបបំផុត ដើមី្បសុវត្ថិភាពរបស់អ្នកធ្វើដំណើរទាំងអស់គ្នា៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


