{"asset":"news","key":"10986","locale":"km","id":"news:10986:km","entityId":"news:10986","canonicalUrl":"https://www.kps-tv.com/km/news/detail/10986","state":"ready","title":"ខេត្តព្រះសីហនុពន្លឿនការរៀបចំសោភ័ណភាពឆ្នេរប្រមាណជាង ៧ គីឡូម៉ែត្រ ដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យអុំទូក បុណ្យសមុទ្រ និងឆ្លងឆ្នាំសកល","summary":"លោក សាមុត សុធារិទ្ធ អភិបាលស្តីទីខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមការងារកំពុងរៀបចំឆ្នេរពីអូរឈើទាលដល់ពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) ប្រវែងជាង៧គីឡូម៉ែត្រ ដោយដាក់ពោងសុវត្ថិភាព ដាំដើមដូង និងសម្អាតឆ្នេរ ត្រៀមទទួលភ្ញៀវក្នុងពិធីបុណ្យខាងមុខ។","body":"ខេត្តព្រះសីហនុ ៖ លោក សាមុត សុធារិទ្ធ អភិបាលស្តីទីខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្រុមការងារតែងតែចុះរៀបចំឆ្នេរដែលងាយរងការហូរច្រោះដោយទឹកភ្លៀងជារៀងរាល់ឆ្នាំ ដោយធ្វើការឈូសឆាយខ្សាច់ឱ្យស្មើស្អាតឡើងវិញ ដើម្បីធានាបាននូវសោភ័ណភាព និងបរិស្ថានស្អាត ក្នុងការត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលនឹងមកលេងកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែខាងមុខ ក៏ដូចជាព្រឹត្តិការណ៍បុណ្យសមុទ្រដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះ និងពិធីបុណ្យឆ្លងឆ្នាំសកល ផងដែរ។\n\nក្នុងកិច្ចការត្រៀមលក្ខណៈនេះ ក្រុមការងារបានរៀបចំទម្លាក់ពោងកំណត់ទីតាំងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរងូតទឹកលេងកម្សាន្ត ដោយសារក្នុងរដូវវស្សាពោងទាំងនោះត្រូវបានលើកចេញ ហើយពេលចូលដល់រដូវប្រាំង ក្រុមការងារបានចាប់ផ្ដើមទម្លាក់ដាក់ឱ្យប្រើប្រាស់ឡើងវិញ។ លោកអភិបាលរងខេត្តបានបន្ថែមថា យុទ្ធនាការរៀបចំ និងសម្អាតឆ្នេរនេះ គឺចាប់ពីឆ្នេរអូរឈើទាល រហូតដល់ឆ្នេរពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) ដែលមានប្រវែងជាង ៧ គីឡូម៉ែត្រ។ ក្រៅពីការកែលម្អខ្សាច់ ក៏មានការដាំដើមដូងបន្ថែម និងការសម្អាតកាប់មែកឈើពុកផុយ ឬបាក់បែកនៅតាមបណ្តោយឆ្នេរផងដែរ។\n\nបច្ចុប្បន្ន ក្រុមការងារដែលដឹកនាំដោយលោក នង ឌីណារ៉ា អភិបាលរងក្រុងព្រះសីហនុ ព្រមទាំងមន្ទីរទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ កំពុងមមាញឹក និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំកិច្ចការទាំងនេះឱ្យបានរួចរាល់ជាស្ថាពរ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ បរិស្ថាន និងភាពស្រស់ស្អាតក្នុងការទទួល ភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ៕ អត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ ឡាយ ចាន់ដា","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"18235","languageVersionId":"17894","visibilityVersion":"4","versionToken":"a1.Q0b_zvM9PweaGF01gmHogCuhiuE77ES9r_IrfGmLDDk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-06T10:25:42Z"}