{"asset":"news","key":"11002","locale":"km","id":"news:11002:km","entityId":"news:11002","canonicalUrl":"https://www.kps-tv.com/km/news/detail/11002","state":"ready","title":"កក្រើកសេតវិមាន! អាមេរិកចាប់ខ្លួនជនជាតិវេណេស៊ុយអេឡាម្នាក់ ក្រោយប៉ងធ្វើឃាតលោកប្រធានាធិបតី ដូណាល់ ត្រាំ!","summary":"យោងតាមសេចក្តីរាយការណ៍ផ្លូវការពីក្រសួងសន្តិសុខមាតុភូមិអាមេរិក បានឲ្យដឹងថា កងកម្លាំងសន្តិសុខ និងប្រតិបត្តិការពិសេស បានធ្វើការចាប់ខ្លួនជនជាតិវេណេស៊ុយអេឡាម្នាក់ដែលមានឈ្មោះ Ronny Yordrix Guanipa Chrinosនៅជិតបរិវេណសេតវិមាន បន្ទាប់ពីបុរសប្រដាប់អាវុធរូបនេះ បានស្រែកគំរាមចំៗថា នឹងធ្វើឃាតលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ផ្អែកតាមប្រភពព័ត៌មានពីកងអង្គរក្សការពារសន្តិសុខប្រធានាធិបតី អំឡុងពេលចាប់ខ្លួន និងសួរដេញដោល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានបំណងប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ មែន ស្របពេលដែលកងអង្គរក្សការពារសន្តិសុខ រឹបអូសបានអាវុធចំនួន ៣ ដើម រួមមានកាំភ្លើង AR-15 ១ ដើម កាំភ្លើងខ្លី ២ ដើម ព្រមទាំងគ្រាប់រំសេវជាច្រើន គ្រាប់ទៀត។","body":"យោងតាមសេចក្តីរាយការណ៍ផ្លូវការពីក្រសួងសន្តិសុខមាតុភូមិអាមេរិក បានឲ្យដឹងថា កងកម្លាំងសន្តិសុខ និងប្រតិបត្តិការពិសេស បានធ្វើការចាប់ខ្លួនជនជាតិវេណេស៊ុយអេឡាម្នាក់ដែលមានឈ្មោះ Ronny Yordrix Guanipa Chrinosនៅជិតបរិវេណសេតវិមាន បន្ទាប់ពីបុរសប្រដាប់អាវុធរូបនេះ បានស្រែកគំរាមចំៗថា នឹងធ្វើឃាតលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។\nផ្អែកតាមប្រភពព័ត៌មានពីកងអង្គរក្សការពារសន្តិសុខប្រធានាធិបតី អំឡុងពេលចាប់ខ្លួន និងសួរដេញដោល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានបំណងប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ មែន ស្របពេលដែលកងអង្គរក្សការពារសន្តិសុខ រឹបអូសបានអាវុធចំនួន ៣ ដើម រួមមានកាំភ្លើង AR-15 ១ ដើម កាំភ្លើងខ្លី ២ ដើម ព្រមទាំងគ្រាប់រំសេវជាច្រើន គ្រាប់ទៀត។\n\nគួររំលឹកផងដែរថា សន្តិសុខនៅជុំវិញសេតវិមានត្រូវបានរឹតបន្តឹងខ្ពស់បំផុត យោងតាមព្រឹត្តិការណ៍ប៉ងធ្វើឃាតជាបន្តបន្ទាប់កាលពីពេលកន្លងមកនេះ ក្នុងនោះរួមមានករណីផ្ទុះអាវុធកាលពីខែឧសភា ដោយភ្នាក់ងារកងអង្គរក្សការពារសន្តិសុខ បានបាញ់សម្លាប់បុរសប្រដាប់អាវុធម្នាក់នៅកណ្តាលរដ្ឋធានីវ៉ាស៊ីនតោន បណ្តាលឲ្យមានការបិទខ្ទប់តំបន់ជុំវិញសេតវិមានជាបន្ទាន់ និងករណីកាលពីខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីជនសង្ស័យម្នាក់ បើករថយន្តបុកទម្លុះរបាំងសន្តិសុខនៅជិតច្រកចូលសេតវិមាន។\nបច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច និងភ្នាក់ងារសន្តិសុខ កំពុងបន្តនីតិវិធីស៊ើបអង្កេតយ៉ាងដិតដល់ ដើម្បីស្វែងរកប្រភព និងអង្គហេតុដែលនៅពីក្រោយការប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំកំពូលរូបនេះ៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"18289","languageVersionId":"18054","visibilityVersion":"2","versionToken":"a1.RTytSciH_mE_geqB0ht5mS2IiuQ66Z5AYjRi-tYctCw"},"availableLocales":["km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-07T01:44:57Z"}