{"asset":"news","key":"11003","locale":"km","id":"news:11003:km","entityId":"news:11003","canonicalUrl":"https://www.kps-tv.com/km/news/detail/11003","state":"ready","title":"ភិបាលខេត្តព្រះសីហនុ ជំរុញក្រុមហ៊ុន DERTOUR GROUP ពង្រីកទីផ្សារទេសចរណ៍កម្ពុជានៅតំបន់អឺរ៉ុប","summary":"ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរដ្ឋធានីប្រាហ្គ សាធារណរដ្ឋឆែក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយលោកស្រី Jolanta Zavadilová សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DERTOUR GROUP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសតំបន់អឺរ៉ុប។ ក្នុងជំនួបនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកសំណើឱ្យក្រុមហ៊ុនពង្រីកការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរពីប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី និងបណ្តាប្រទេសអឺរ៉ុបខាងកើត ព្រមទាំងផ្តោតលើទីផ្សារទេសចរណ៍កីឡា និងទេសចរណ៍សុខភាព។","body":"ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរដ្ឋធានីប្រាហ្គ សាធារណរដ្ឋឆែក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយលោកស្រី Jolanta Zavadilová សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DERTOUR GROUP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសតំបន់អឺរ៉ុប។\n ក្នុងជំនួបនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកសំណើឱ្យក្រុមហ៊ុនពង្រីកការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរពីប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី និងបណ្តាប្រទេសអឺរ៉ុបខាងកើត ព្រមទាំងផ្តោតលើទីផ្សារទេសចរណ៍កីឡា និងទេសចរណ៍សុខភាព។ ជាការឆ្លើយតប លោកស្រី Jolanta Zavadilová បានបង្ហាញការគាំទ្រ និងជំនឿលើសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ ដោយប្តេជ្ញានាំយកសំណើនេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីស្វែងរកលទ្ធភាពពង្រឹងភាពជាដៃគូ និងពង្រីកទីផ្សារទេសចរណ៍ ជាពិសេសនៅខេត្តព្រះសីហនុ និងកោះរ៉ុង។\n\nទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តសហការជាមួយម្ចាស់សណ្ឋាគារ និងរីសតនានា ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម សម្រួលដល់ការស្នាក់នៅ និងការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលដៅបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ខេត្តព្រះសីហនុ និងកោះរ៉ុង ព្រមទាំងបង្កើតឱកាសថ្មីៗក្នុងការទាក់ទាញភ្ញៀវទេសចរពីទីផ្សារអឺរ៉ុបមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើង។\n DERTOUR GROUP គឺជាក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍អន្តរជាតិដ៏ធំមួយរបស់អឺរ៉ុប ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងខឹឡូន (Cologne) ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះជាផ្នែកអាជីវកម្មទេសចរណ៍ និងការធ្វើដំណើររបស់ REWE Group ដែលជាសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មធំមួយនៅអឺរ៉ុប៕ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"18303","languageVersionId":"18088","visibilityVersion":"2","versionToken":"a1.4NK2p8ZDfYbwUfkgyr92Z0MoxQDGVk48vtop0Efx5L0"},"availableLocales":["km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-07T01:59:41Z"}