# ភិបាលខេត្តព្រះសីហនុ ជំរុញក្រុមហ៊ុន DERTOUR GROUP ពង្រីកទីផ្សារទេសចរណ៍កម្ពុជានៅតំបន់អឺរ៉ុប

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11003>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"18303","languageVersionId":"18088","visibilityVersion":"2","versionToken":"a1.4NK2p8ZDfYbwUfkgyr92Z0MoxQDGVk48vtop0Efx5L0"}

Original publication: 2026-11-07T01:59:41Z

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរដ្ឋធានីប្រាហ្គ សាធារណរដ្ឋឆែក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយលោកស្រី Jolanta Zavadilová សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DERTOUR GROUP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសតំបន់អឺរ៉ុប។ ក្នុងជំនួបនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកសំណើឱ្យក្រុមហ៊ុនពង្រីកការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរពីប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី និងបណ្តាប្រទេសអឺរ៉ុបខាងកើត ព្រមទាំងផ្តោតលើទីផ្សារទេសចរណ៍កីឡា និងទេសចរណ៍សុខភាព។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរដ្ឋធានីប្រាហ្គ សាធារណរដ្ឋឆែក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយលោកស្រី Jolanta Zavadilová សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DERTOUR GROUP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសតំបន់អឺរ៉ុប។
 ក្នុងជំនួបនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកសំណើឱ្យក្រុមហ៊ុនពង្រីកការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរពីប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី និងបណ្តាប្រទេសអឺរ៉ុបខាងកើត ព្រមទាំងផ្តោតលើទីផ្សារទេសចរណ៍កីឡា និងទេសចរណ៍សុខភាព។ ជាការឆ្លើយតប លោកស្រី Jolanta Zavadilová បានបង្ហាញការគាំទ្រ និងជំនឿលើសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ ដោយប្តេជ្ញានាំយកសំណើនេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីស្វែងរកលទ្ធភាពពង្រឹងភាពជាដៃគូ និងពង្រីកទីផ្សារទេសចរណ៍ ជាពិសេសនៅខេត្តព្រះសីហនុ និងកោះរ៉ុង។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តសហការជាមួយម្ចាស់សណ្ឋាគារ និងរីសតនានា ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម សម្រួលដល់ការស្នាក់នៅ និងការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលដៅបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ខេត្តព្រះសីហនុ និងកោះរ៉ុង ព្រមទាំងបង្កើតឱកាសថ្មីៗក្នុងការទាក់ទាញភ្ញៀវទេសចរពីទីផ្សារអឺរ៉ុបមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើង។
 DERTOUR GROUP គឺជាក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍អន្តរជាតិដ៏ធំមួយរបស់អឺរ៉ុប ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងខឹឡូន (Cologne) ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះជាផ្នែកអាជីវកម្មទេសចរណ៍ និងការធ្វើដំណើររបស់ REWE Group ដែលជាសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មធំមួយនៅអឺរ៉ុប៕ ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References


