{"asset":"news","key":"11004","locale":"km","id":"news:11004:km","entityId":"news:11004","canonicalUrl":"https://www.kps-tv.com/km/news/detail/11004","state":"ready","title":"ចំណាត់ការក្តៅ! លោក ត្រាំ តែងតាំងលោក Stephen Miller ជានាយកខុទ្ទកាល័យសេតវិមានថ្មី បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ!","summary":"លោក ដូណាល់ ត្រាំ ប្រកាសតែងតាំងលោក Stephen Miller ជានាយកខុទ្ទកាល័យសេតវិមានជំនួសលោកស្រី Susie Wiles ក្រោយគណបក្សសាធារណរដ្ឋបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។","body":"លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសតែងតាំងលោក Stephen Miller ដែលជាអ្នករៀបចំគោលនយោបាយអន្តោប្រវេសន៍ដ៏ម៉ឺងម៉ាត់ ឱ្យកាន់តំណែងជានាយកខុទ្ទកាល័យសេតវិមាន ថ្មី។ ការផ្លាស់ប្តូរជាផ្លូវការនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីគណបក្សសាធារណៈរដ្ឋរបស់លោក បានបរាជ័យយ៉ាងខ្លាំង ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។\n លោក Stephen Miller នឹងចូលកាន់តំណែងជំនួសលោកស្រី Susie Wiles ដែលបានដាក់ពាក្យលាលែងពីតំណែង ក្រោយពេលគណបក្សសាធារណៈរដ្ឋ បាត់បង់ការគ្រប់គ្រងទាំងនៅព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក ដែលជាការវាយប្រហារយ៉ាងខ្លាំងដល់ការអនុវត្តរបៀបវារៈគោលនយោបាយរបស់លោក ត្រាំ សម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនៅក្នុងសេតវិមាន។\n\nថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ត្រាំ បានបញ្ជាក់ថា លោកស្រី Wiles បានធ្វើការងារយ៉ាងល្អប្រសើរ ប៉ុន្តែ \"ជួនកាលយើងត្រូវតែធ្វើការផ្លាស់ប្តូរ\" ដោយលោក Stephen បាននៅជាមួយខ្ញុំតាំងពីដំបូងមក លោកមានសមត្ថភាពនយោបាយខ្ពស់ ហើយក៏ជាអ្នកគ្រប់គ្រងដ៏ល្អ។\n គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូប បានប្រកាសលាលែងពីតំណែងជាបន្តបន្ទាប់ ដោយក្នុងនោះរួមមាន៖\n · លោកស្រី Harmeet Dhillon ប្រធាននាយកដ្ឋានសិទ្ធិស៊ីវិល បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ \n · លោក John Eisenberg ប្រធាននាយកដ្ឋានសន្តិសុខជាតិ នៃក្រសួងយុត្តិធម៌ បានប្រកាសលាលែងពីតំណែង។\n · លោក Jason Reding Quiñones ព្រះរាជអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃរដ្ឋផ្លរីដា ដែលជាតួអង្គសំខាន់ក្នុងការអនុវត្តចំណាត់ការផ្លូវច្បាប់ប្រឆាំងគូប្រជែងនយោបាយតាមបញ្ជារបស់លោក ត្រាំ ក៏បានចាកចេញពីតំណែងផងដែរ។\n ការផ្លាស់ប្តូរបុគ្គលិកជាន់ខ្ពស់ជាបន្តបន្ទាប់នេះ ស្តែងឱ្យឃើញពីការរៀបចំរចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រនយោបាយសារជាថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីប្រឈមមុខនឹងសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នៅក្នុងអាណត្តិដែលនៅសេសសល់៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"18328","languageVersionId":"18153","visibilityVersion":"3","versionToken":"a1.euZKAi0z4I2MaxTVvt9KLLpxyx0KURtBdfkyrvAVq5I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-07T02:16:42Z"}