# ចំណាត់ការក្តៅ! លោក ត្រាំ តែងតាំងលោក Stephen Miller ជានាយកខុទ្ទកាល័យសេតវិមានថ្មី បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11004>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"18328","languageVersionId":"18153","visibilityVersion":"3","versionToken":"a1.euZKAi0z4I2MaxTVvt9KLLpxyx0KURtBdfkyrvAVq5I"}

Original publication: 2026-11-07T02:16:42Z

លោក ដូណាល់ ត្រាំ ប្រកាសតែងតាំងលោក Stephen Miller ជានាយកខុទ្ទកាល័យសេតវិមានជំនួសលោកស្រី Susie Wiles ក្រោយគណបក្សសាធារណរដ្ឋបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសតែងតាំងលោក Stephen Miller ដែលជាអ្នករៀបចំគោលនយោបាយអន្តោប្រវេសន៍ដ៏ម៉ឺងម៉ាត់ ឱ្យកាន់តំណែងជានាយកខុទ្ទកាល័យសេតវិមាន ថ្មី។ ការផ្លាស់ប្តូរជាផ្លូវការនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីគណបក្សសាធារណៈរដ្ឋរបស់លោក បានបរាជ័យយ៉ាងខ្លាំង ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
 លោក Stephen Miller នឹងចូលកាន់តំណែងជំនួសលោកស្រី Susie Wiles ដែលបានដាក់ពាក្យលាលែងពីតំណែង ក្រោយពេលគណបក្សសាធារណៈរដ្ឋ បាត់បង់ការគ្រប់គ្រងទាំងនៅព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក ដែលជាការវាយប្រហារយ៉ាងខ្លាំងដល់ការអនុវត្តរបៀបវារៈគោលនយោបាយរបស់លោក ត្រាំ សម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនៅក្នុងសេតវិមាន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ត្រាំ បានបញ្ជាក់ថា លោកស្រី Wiles បានធ្វើការងារយ៉ាងល្អប្រសើរ ប៉ុន្តែ "ជួនកាលយើងត្រូវតែធ្វើការផ្លាស់ប្តូរ" ដោយលោក Stephen បាននៅជាមួយខ្ញុំតាំងពីដំបូងមក លោកមានសមត្ថភាពនយោបាយខ្ពស់ ហើយក៏ជាអ្នកគ្រប់គ្រងដ៏ល្អ។
 គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូប បានប្រកាសលាលែងពីតំណែងជាបន្តបន្ទាប់ ដោយក្នុងនោះរួមមាន៖
 · លោកស្រី Harmeet Dhillon ប្រធាននាយកដ្ឋានសិទ្ធិស៊ីវិល បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ 
 · លោក John Eisenberg ប្រធាននាយកដ្ឋានសន្តិសុខជាតិ នៃក្រសួងយុត្តិធម៌ បានប្រកាសលាលែងពីតំណែង។
 · លោក Jason Reding Quiñones ព្រះរាជអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃរដ្ឋផ្លរីដា ដែលជាតួអង្គសំខាន់ក្នុងការអនុវត្តចំណាត់ការផ្លូវច្បាប់ប្រឆាំងគូប្រជែងនយោបាយតាមបញ្ជារបស់លោក ត្រាំ ក៏បានចាកចេញពីតំណែងផងដែរ។
 ការផ្លាស់ប្តូរបុគ្គលិកជាន់ខ្ពស់ជាបន្តបន្ទាប់នេះ ស្តែងឱ្យឃើញពីការរៀបចំរចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រនយោបាយសារជាថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីប្រឈមមុខនឹងសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នៅក្នុងអាណត្តិដែលនៅសេសសល់៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References


