{"asset":"news","key":"11005","locale":"km","id":"news:11005:km","entityId":"news:11005","canonicalUrl":"https://www.kps-tv.com/km/news/detail/11005","state":"ready","title":"ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន មកដល់កម្ពុជា ដើម្បីចាប់ផ្តើមបេសកកម្មការទូត","summary":"លោក Christopher Anderson បានមកដល់រាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមបេសកកម្មជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយផ្តោតលើឱកាសសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។","body":"លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន (Christopher Anderson) បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ ដើម្បីចាប់ផ្តើមបំពេញបេសកកម្មក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ បេសកកម្មការទូតរបស់លោកនឹងផ្តោតលើការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈការពង្រីកឱកាសសេដ្ឋកិច្ច និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ព្រមទាំងស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។នេះបើយោងតាមការចេញផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០២៦។\n\nតាមប្រវត្តិការងារ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន មានបទពិសោធន៍ជាង១៧ឆ្នាំក្នុងវិស័យសន្តិសុខ កិច្ចការបរទេស និងគោលនយោបាយអន្តរជាតិ។ លោកធ្លាប់បម្រើការក្នុងជួរកងទ័ពសហរដ្ឋអាមេរិក ជាវិស្វករប្រយុទ្ធ និងបានចូលរួមបំពេញបេសកកម្មនៅប្រទេសអាហ្វហ្គានីស្ថាន។ ក្រោយមក លោកបានបំពេញការងារជាទីប្រឹក្សា និងជំនួយការឱ្យសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក រួមមានលោក Ron Johnson និងលោក Bill Cassidy ព្រមទាំងធ្លាប់បម្រើការជាទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងអតីតយុទ្ធជនសហរដ្ឋអាមេរិក និងជាទីប្រឹក្សាសន្តិសុខជាតិរបស់សមាជិកព្រឹទ្ធសភា Steve Daines។ ចំពោះការតែងតាំង លោកត្រូវបានដាក់ស្នើឈ្មោះនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ និងទទួលបានការអនុម័តពីព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។\n\nការចាប់ផ្តើមបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មីរូបនេះ ត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខ។ ជាមួយគ្នានេះ ការស្វែងយល់អំពីសក្តានុពល និងតម្រូវការរបស់កម្ពុជា ក៏ជាផ្នែកមួយនៃការកសាងភាពជាដៃគូដែលមានផលប្រយោជន៍ទៅវិញទៅមក។ សូមស្វាគមន៍លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន មកកាន់ព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរឱ្យការបំពេញបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យ៕ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"18339","languageVersionId":"18180","visibilityVersion":"3","versionToken":"a1.Hwp6GmCohXHTPRd7IT1GTDxdHprfOf90IMRTouunIX0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-07T02:58:02Z"}