# ចំនួនចុះបញ្ជីអាពាហ៍ពិពាហ៍នៅចិនធ្លាក់ចុះជិត ១០% ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11006>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"18347","languageVersionId":"18190","visibilityVersion":"3","versionToken":"a1.BhjmhXZ2mBdsOLgSaYT9ySFZce5YJkLjBhwOkAgPFaA"}

Original publication: 2026-11-07T03:12:09Z

ចិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ ៤.៦៤៨.០០០ គូ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ថយចុះ ៩,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

យោងតាមទិន្នន័យផ្លូវការពីក្រសួងកិច្ចការស៊ីវិលចិន ដែលចុះផ្សាយដោយសារព័ត៌មាន South China Morning Post បានឱ្យដឹងថា ប្រទេសចិន បានកត់ត្រាការធ្លាក់ចុះយ៉ាងគំហុកនៃចំនួនអាពាហ៍ពិពាហ៍ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ ដែលនេះ ជាសញ្ញាអាសន្នសារជាថ្មីជុំវិញវិបត្តិប្រជាជនកាន់តែអាក្រក់ទៅៗ តាមរយៈការថយចុះនៃអត្រាកំណើតកូន។

ក្នុងចន្លោះខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៦ អាជ្ញាធរចិនបានចុះបញ្ជីអាពាហ៍ពិពាហ៍សរុបត្រឹមតែ ៤.៦៤៨.០០០ គូ ប៉ុណ្ណោះ ដែលស្មើនឹងការថយចុះ ៥០៤.០០០ គូ ឬស្មើនឹង ៩.៨% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ បន្ថែមលើនេះ សារព័ត៌មាន Reuters ក៏បានរាយការណ៍ថា មានគូស្វាមីភរិយាចិនប្រមាណ ២ លានគូ បានលែងលះគ្នាក្នុងអំឡុងពេល ៩ ខែនេះ ខណៈដែលចំនួនទារកកើតសរុបបានធ្លាក់ចុះពីជិត ៩.៥ លាននាក់កាលពីឆ្នាំ ២០២៤ មកត្រឹមជិត ៨ លាននាក់នៅឆ្នាំ ២០២៥។

ដើម្បីទប់ស្កាត់នឹងវិបត្តិនេះ រដ្ឋាភិបាលចិន បានដាក់ចេញនូវគោលនយោបាយឧបត្ថម្ភធនសម្រាប់កូនតូច ការពង្រីកការគាំទ្រដល់សាលាមត្តេយ្យ និងកញ្ចប់លើកទឹកចិត្តផ្សេងៗ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ និងបង្កើតកូនឱ្យបានច្រើន៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References


