{"asset":"news","key":"11010","locale":"km","id":"news:11010:km","entityId":"news:11010","canonicalUrl":"https://www.kps-tv.com/km/news/detail/11010","state":"ready","title":"កម្ពុជា បន្តបង្ហាញតួនាទីសកម្មលើឆាកអន្តរជាតិ និងបញ្ជាក់ការប្តេជ្ញាចិត្តចំពោះបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប","summary":"កម្ពុជាបានបញ្ជាក់ជាថ្មីនៅគណៈកម្មាធិការទី៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា ខ្លួននឹងបន្តគាំទ្រ និងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។ តំណាងកម្ពុជាបានរំលឹកពីការផ្លាស់ប្តូររបស់ប្រទេសពីអ្នកទទួលបេសកកម្ម មកជាអ្នកចូលរួមយ៉ាងសកម្ម។","body":"ក្នុងកិច្ចប្រជុំពេញអង្គលើកទី២០ របស់គណៈកម្មាធិការទី៤ (គណៈកម្មាធិការនយោបាយពិសេស និងការលុបបំបាត់អាណានិគម) នៅទីក្រុងញូវយ៉កថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៃសម័យប្រជុំលើកទី៨១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ អគ្គរាជទូត យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ អ.ស.ប បានបង្ហាញពីការវិវត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែករក្សាសន្តិភាពអន្តរជាតិ ដោយបញ្ជាក់ថា កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលធ្លាប់ទទួលប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប មកជាប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មថែរក្សាសន្តិភាព និងសន្តិសុខពិភពលោក។\n\nក្នុងកិច្ចប្រជុំនោះ អគ្គរាជទូត យោង ចាន់សុភារ ក៏បានលើកឡើងពីអាទិភាពរបស់កម្ពុជាក្នុងការចូលរួមពង្រឹងប្រសិទ្ធភាពប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់កម្ពុជា ក្នុងការបន្តគាំទ្រ និងចូលរួមក្នុងបេសកកម្មដ៏សំខាន់នេះ។ ការចូលរួមរបស់កម្ពុជាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា និងការលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ។\n\nជំហររបស់កម្ពុជានេះបង្ហាញពីការបន្តគាំទ្រពហុភាគីនិយម និងការចូលរួមទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិ ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅលើពិភពលោក។ ទន្ទឹមនឹងនេះ ក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិ ដែលបន្តរួមចំណែកដល់បុព្វហេតុសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា តាមរយៈប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"18810","languageVersionId":"19445","visibilityVersion":"4","versionToken":"a1.R0liJj_afbkeF7dBzGLXfTMb9ic6JaxLZ3k8okkSr7g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-07T04:37:00Z"}