{"asset":"news","key":"11015","locale":"km","id":"news:11015:km","entityId":"news:11015","canonicalUrl":"https://www.kps-tv.com/km/news/detail/11015","state":"ready","title":"ភ្ញៀវទេសចរចិនទៅថៃថយចុះ ១៣.៦% ក្នុងខែតុលា ខណៈស្ថានទូតចិនរំលឹកពីសុវត្ថិភាព","summary":"តាមទិន្នន័យបឋមរបស់ក្រសួងទេសចរណ៍ និងកីឡាថៃ ភ្ញៀវទេសចរចិនទៅថៃក្នុងខែតុលាមាន ៣០៨.៩៤២ នាក់ ថយចុះប្រមាណ ១៣,៦% ធៀបនឹងឆ្នាំមុន។ ក្នុងខែដដែល ស្ថានទូតចិនប្រចាំប្រទេសថៃបានរំលឹកពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្នចំពោះការឆបោក និងហានិភ័យសុវត្ថិភាព។","body":"ចំនួនភ្ញៀវទេសចរចិនដែលធ្វើដំណើរមកកាន់ប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែតុលា ឆ្នាំ ២០២៦ នេះ។ ក្នុងខែដដែល ស្ថានទូតចិនប្រចាំប្រទេសថៃបានរំលឹកពលរដ្ឋចិនឱ្យប្រុងប្រយ័ត្នចំពោះការឆបោក និងហានិភ័យសុវត្ថិភាពពេលធ្វើដំណើរ។\n\nយោងតាមទិន្នន័យបឋមរបស់ក្រសួងទេសចរណ៍ និងកីឡាថៃ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរចិនសរុប ៣០៨.៩៤២ នាក់ ប៉ុណ្ណោះក្នុងខែតុលាកន្លងទៅ ដែលតួលេខនេះតំណាងឱ្យការធ្លាក់ចុះ ១៣.៦% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។\n តាមធម្មតា ពិធីបុណ្យជាតិចិន នាថ្ងៃទី១ ខែតុលា គឺជាការចាប់ផ្តើមនៃការឈប់សម្រាកដ៏ធំ រយៈពេល ៧ ថ្ងៃ ដែលតែងតែជម្រុញឱ្យពលរដ្ឋចិនធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ តែទោះជាយ៉ាងណា បន្ទាប់ពីការឈប់សម្រាកឆ្នាំនេះ ស្ថានទូតចិនប្រចាំប្រទេសថៃបានចេញសេចក្តីណែនាំ និងរំលឹកដល់ពលរដ្ឋខ្លួន ឱ្យរៀបចំផែនការដោយប្រុងប្រយ័ត្នបំផុត ជាពិសេសផ្តោតលើសុវត្ថិភាពនៃការធ្វើដំណើរទៅកាន់ប្រទេសថៃ ក្រោយពីមានករណីចាប់ជម្រិត និងករណីឆបោក ជាច្រើនដែលកំណត់គោលដៅលើជនជាតិចិន។\n\nភ្ញៀវទេសចរចិន គឺជាប្រភពចំណូលដ៏សំខាន់បំផុតមួយសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចថៃ។ ការធ្លាក់ចុះនៃតួលេខនេះ អាចប៉ះពាល់ដល់អាជីវកម្មសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មកម្សាន្ត៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"4","publishedWorkingVersionId":"18812","languageVersionId":"19451","visibilityVersion":"4","versionToken":"a1.MSdOfALhzXhj0t2bXd0OIJmb8hITEWpfQqi4o6ETCv0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-07T08:21:25Z"}