# អាមេរិកផ្តល់រង្វាន់រហូតដល់ ២០ លានដុល្លារ សម្រាប់ព័ត៌មានអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11016>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"4","publishedWorkingVersionId":"18784","languageVersionId":"19367","visibilityVersion":"9","versionToken":"a1.cSzMvvz2k5xlSj8r7hPEcPGVJvFESMOfH_FbgRoTYuA"}

Original publication: 2026-11-07T08:27:10Z

កម្មវិធី Rewards for Justice របស់ក្រសួងការបរទេសអាមេរិក ផ្តល់រង្វាន់រហូតដល់ ២០ លានដុល្លារ និងអាចជួយរៀបចំការផ្លាស់ទីលំនៅ សម្រាប់អ្នកផ្តល់ព័ត៌មានអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

ក្រសួងការបរទេសអាមេរិក តាមរយៈកម្មវិធី Rewards for Justice បានប្រកាសផ្តល់រង្វាន់រហូតដល់ ២០ លានដុល្លារ និងអាចជួយរៀបចំការផ្លាស់ទីលំនៅ សម្រាប់អ្នកផ្តល់ព័ត៌មានអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ ព័ត៌មានអាចទាក់ទងនឹងទីតាំង បរិក្ខារ បុគ្គលពាក់ព័ន្ធ រួមទាំងអ្នកវិទ្យាសាស្ត្រ ឬការផ្លាស់ទីរបស់ទីតាំង បរិក្ខារ ឬបុគ្គលទាំងនោះ។ បញ្ជាការដ្ឋានកណ្តាលអាមេរិកបានចែករំលែកសេចក្តីប្រកាសនេះកាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា។

កម្មវិធី Rewards for Justice ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ដើម្បីប្រមូលព័ត៌មានដែលជួយការពារអាយុជីវិតពលរដ្ឋ និងផលប្រយោជន៍សន្តិសុខជាតិរបស់អាមេរិក។ តាមសេចក្តីប្រកាស អ៊ីរ៉ង់មិនបានបំពេញកាតព្វកិច្ចក្រោមវិធានការផ្ទៀងផ្ទាត់នុយក្លេអ៊ែរ ដែលធ្វើឱ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាត់បង់លទ្ធភាពតាមដានជាប់លាប់នូវការផលិត និងស្តុកសមាសភាគសំខាន់ៗ ដូចជាម៉ាស៊ីនបំបែកដោយកម្លាំងចាកផ្ចិត។

ក្នុងសម្ដីដាច់ដោយឡែកទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង West Palm Beach រដ្ឋផ្លរីដា នៅថ្ងៃសុក្រដដែល ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានការពារការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ ដោយអះអាងថា បើគ្មានការវាយប្រហារនោះ សព្វថ្ងៃនេះនឹងមិនមានអ៊ីស្រាអែលទេ។ លោកក៏អះអាងថា ប្រសិនបើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ អ៊ីរ៉ង់នឹងប្រើវា និងបំផ្លាញតំបន់មជ្ឈិមបូព៌ា។ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References


