{"asset":"news","key":"11022","locale":"km","id":"news:11022:km","entityId":"news:11022","canonicalUrl":"https://www.kps-tv.com/km/news/detail/11022","state":"ready","title":"ការព្យាករអាកាសធាតុ៖ ឥទ្ធិពលព្យុះទី៣២ «សេមប៉ាកា (Cempaka)» មកលើកម្ពុជា (៨-១០ វិច្ឆិកា ២០២៦)","summary":"ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា កម្ពុជាអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួន ទោះបីកម្ពុជាមិនស្ថិតក្នុងគន្លងផ្ទាល់របស់ព្យុះសេមប៉ាកាក៏ដោយ។","body":"ទោះបីជាព្យុះទី៣២ ឈ្មោះ សេមប៉ាកា (Cempaka) មានឥទ្ធិពលលើរបបអាកាសធាតុរបស់ព្រះរាជាណាចក្រកម្ពុជាក្តី ប៉ុន្តែប្រទេសកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះទេ។\nស្របតាមស្ថានភាពបែបនេះ ការព្យាករអាកាសធាតុចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងមានស្ថានភាពដូចខាងក្រោម៖\nតំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៣°C និងអតិបរមា ៣២°C។ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២០%។\nតំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា ២២°C និងអតិបរមា ៣១°C។ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥%។\nតំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា ២៣°C និងអតិបរមា ៣៣°C ដោយខេត្តមួយចំនួនអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។ ជាពិសេស កម្ពស់រលកសមុទ្រនឹងមានកម្រិតចាប់ពី ០,៥០ម៉ែត្រ ដល់ ១,៥០ម៉ែត្រ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19107","languageVersionId":"20325","visibilityVersion":"3","versionToken":"a1.cZa43EBFjooff3CrdfV6Xs8cZCZ2PzLzt6wLnvbYQqs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-08T01:18:36Z"}