# គម្រោង LASED III ពីការផ្តល់ដីធ្លី ដល់ការជំរុញមុខរបរ និងលើកកម្ពស់ជីវភាពគ្រួសារងាយរងគ្រោះនៅខេត្តព្រះសីហនុ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11023>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"19124","languageVersionId":"20372","visibilityVersion":"3","versionToken":"a1.QyFj7rrGLF0DuzOkyLxfFO7664JkUXzfVy4TV6z2aso"}

Original publication: 2026-11-08T01:35:51Z

នៅថ្ងៃទី៧ ខែវិច្ឆិកា គ្រួសារចំនួន ៥២ មកពីឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទួលធាតុចូលកសិកម្មពីគម្រោង LASED III ដើម្បីគាំទ្រមុខរបរ និងលើកកម្ពស់ជីវភាព។

ខេត្តព្រះសីហនុ៖ ការជួយសង្គ្រោះ និងការអភិវឌ្ឍជីវភាពគ្រួសារក្រីក្រ មិនត្រឹមតែឈប់ត្រឹមការផ្តល់ដីធ្លី ឬទីជម្រកប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានពង្រីកដល់ការបង្កើតមុខរបរប្រកបដោយចីរភាព។
ជាក់ស្តែង ក្រោមក្របខណ្ឌនៃគម្រោង LASED III ប្រជាពលរដ្ឋចំនួន ៥២គ្រួសារ មកពីសហគមន៍ក្នុងឃុំចំនួន៤ រួមមាន ឃុំសំរុង ឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទួលការគាំទ្រតាមរយៈការផ្តល់ធាតុចូលកសិកម្ម កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីជួយជំរុញដល់ការប្រកបមុខរបរ និងលើកកម្ពស់កម្រិតជីវភាពប្រចាំថ្ងៃ។

សកម្មភាពបែងចែកដីធ្លី និងការផ្តល់ធាតុចូលកសិកម្មដល់សហគមន៍ងាយរងគ្រោះនេះ គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការការពង្រឹងសន្តិសុខស្បៀង លើកកម្ពស់ជីវភាពគ្រួសារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយផ្តល់ឱ្យប្រជាពលរដ្ឋនូវមធ្យោបាយ និងលទ្ធភាពគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល បង្កើតមុខរបរចិញ្ចឹមជីវិត និងបង្កើនប្រាក់ចំណូលប្រកបដោយចីរភាព៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


