{"asset":"news","key":"11024","locale":"km","id":"news:11024:km","entityId":"news:11024","canonicalUrl":"https://www.kps-tv.com/km/news/detail/11024","state":"ready","title":"រដ្ឋមន្ត្រីកសិកម្ម ចុះចែកស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជិត៣ពាន់គ្រួសារ នៅស្រុក-ក្រុងចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ!","summary":"នៅថ្ងៃទី៧ ខែវិច្ឆិកា រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា បានចែកស្បៀងរបស់រាជរដ្ឋាភិបាលដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ១៣៩៨ នៅស្រុកអូរជ្រៅ និង ១៥៧៥ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។","body":"នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកស្បៀងរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២ទីតាំងផ្សេងគ្នា ក្នុងនោះនៅស្រុកអូរជ្រៅ ចំនួន១៣៩៨គ្រួសារ និងនៅក្រុងប៉ោយប៉ែតចំនួន ១៥៧៥គ្រួសារ។ \n\nក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា បានលើកឡើងពីការយកចិត្តទុកដាក់ និងការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់ប្រជាពលរដ្ឋរងគ្រោះ ចែកស្រូវពូជដល់កសិករដែលលិចទឹក និងចែកស្បៀងដល់អ្នកខ្វះខាត ដោយរាជរដ្ឋាភិបាលនឹងជួយឱ្យបានទាន់ពេលវេលា ដោយមិនទុកអ្នកណាម្នាក់ចោលនោះឡើយ។\n\nជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងអរគុណដល់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុង ដែលបានខិតខំដាក់ឱ្យដំណើរការ និងអនុវត្តយន្តការស្បៀងបម្រុងនេះ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្នផងដែរ៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19125","languageVersionId":"20375","visibilityVersion":"3","versionToken":"a1.h5ZAjzbcZ4PAXJA4FDlBkiX_7zl0LC06kdymc8bkfoM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-08T01:56:00Z"}