{"asset":"news","key":"11025","locale":"km","id":"news:11025:km","entityId":"news:11025","canonicalUrl":"https://www.kps-tv.com/km/news/detail/11025","state":"ready","title":"កម្ពុជា-អាល្លឺម៉ង់ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីកចម្រើនជាលំដាប់ ក្នុងវិស័យកសិកម្ម!","summary":"នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា បានជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ សៀលខឺ រ៊ើហ្វើ ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។","body":"កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ សៀលខឺ រ៊ើហ្វើ (Silke Röfer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី នៅទីស្ដីការក្រសួង។\n\nជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការរក្សាលំនឹងថ្លៃកសិផល ការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្រ្តីកសិកម្ម-ឃុំ និងគូសបញ្ជាក់ពីការកាត់បន្ថយថ្លៃដើមផលិតកម្ម ថាមពលក្នុងវិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុ ដែលភាគីអាល្លឺម៉ង់ អាចពិនិត្យលទ្ធភាពចូលរួមគាំទ្រ សំដៅលើកកម្ពស់ជីវភាព បង្កើនប្រាក់ចំណូលប្រជាកសិករ ធានាបានសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។\nជាមួយគ្នានោះ ភាគីទាំងពីរ បានបង្ហាញគោលជំហរពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ឱ្យមានការរីកចម្រើនជាលំដាប់ក្នុងវិស័យកសិកម្ម ស្របពេលដែលប្រទេសទាំងពីរ នឹងឈានទៅប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០២៧ នាពេលខាងមុខ៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19143","languageVersionId":"20412","visibilityVersion":"3","versionToken":"a1.Aw93Qv379ViNpEWsgX5Yhbw-rAgD9RZGHYOmMN1lG9k"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-08T03:03:33Z"}