{"asset":"news","key":"11026","locale":"km","id":"news:11026:km","entityId":"news:11026","canonicalUrl":"https://www.kps-tv.com/km/news/detail/11026","state":"ready","title":"ដំណើរការប្រឡងជ្រើសរើសមន្ត្រីនគរបាលជាតិឈានដល់វគ្គកាត់វិញ្ញាសា ក្រោមវត្តមានតំណាងក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ","summary":"រាជធានីភ្នំពេញ (ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦) ៖ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ បានចុះពិនិត្យ និងដឹកនាំពិធីកាត់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ ក្នុងពិធីនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចូលរួមតំណាងឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។","body":"រាជធានីភ្នំពេញ (ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦) ៖ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ បានចុះពិនិត្យ និងដឹកនាំពិធីកាត់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។\n\nក្នុងពិធីនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចូលរួមតំណាងឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។\nពិធីកាត់វិញ្ញាសាជាផ្លូវការនេះ ត្រូវ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។\n\nការរៀបចំពិធីកាត់វិញ្ញាសានេះ ធ្វើឡើងដើម្បីធានានូវភាពស្មោះត្រង់ តម្លាភាព និងភាពយុត្តិធម៌ដាច់ខាត សម្រាប់បេក្ខជនទាំងអស់ដែលកំពុងប្រឡងប្រជែងចូលបំរើការងារក្នុងជួរក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19139","languageVersionId":"20408","visibilityVersion":"2","versionToken":"a1.EIVTtCeyTK6P4gfH-i7gfUQJVn83NLp_6S0-py5M3gM"},"availableLocales":["km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-08T03:55:08Z"}