{"asset":"news","key":"11029","locale":"km","id":"news:11029:km","entityId":"news:11029","canonicalUrl":"https://www.kps-tv.com/km/news/detail/11029","state":"ready","title":"មហាស្ថាបត្យកម្មកណ្ដាលទឹក «ប្រាសាទមេបុណ្យខាងលិច» លេចត្រដែតសាជាថ្មី ក្រោយបញ្ចប់ការជួសជុល១៤ឆ្នាំ","summary":"ប្រាសាទមេបុណ្យខាងលិច បានបញ្ចប់ការជួសជុលក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ក្រោយចំណាយពេល១៤ឆ្នាំ និងថវិកាប្រមាណ១២លានដុល្លារ។ ពិធីសម្ពោធគ្រោងធ្វើនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។","body":"ប្រាសាទមេបុណ្យខាងលិច ដែលជាបេតិកភណ្ឌដ៏អស្ចារ្យកណ្ដាលបារាយណ៍ទឹកថ្លា ក្នុងខេត្តសៀមរាប បានលេចរូបរាងឡើងវិញយ៉ាងស្រស់ស្អាត បន្ទាប់ពីគម្រោងជួសជុលទ្រង់ទ្រាយធំក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង បានបញ្ចប់ជាស្ថាពរ ក្រោយចំណាយពេល១៤ឆ្នាំ និងថវិកាប្រមាណ ១២លានដុល្លារ។\nយោងតាមឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា តាមរយៈបច្ចេកទេសជួសជុលដ៏លំបាក ដូចជាការសិក្សាឯកសារ ការស្វែងរកថ្មដើមមកបំពេញ ការដឹកជញ្ជូនសម្ភារៈធំៗតាមទូក និងការគ្រប់គ្រងទឹកក្នុងរដូវវស្សា ធ្វើឱ្យកំពែង និងតួប្រាង្គប្រាសាទនេះ អាចឈររឹងមាំបានយ៉ាងតិចពី ៥០ ទៅ ១៥០ឆ្នាំ ឬលើសពីនេះ ប្រសិនបើមានការថែទាំជាប្រចាំ។\n\nប្រាសាទមេបុណ្យខាងលិច កសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១១ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ដែលល្បីល្បាញដោយសាររូបសំណាក «ព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ» ដ៏អស្ចារ្យនៅចំកណ្ដាល។\nជាកិច្ចស្វាគមន៍នៃសមិទ្ធផលដ៏ធំធេងនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង គ្រោងនឹងយាង និងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ បន្ទាប់ពីពិធីបិទកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19174","languageVersionId":"20476","visibilityVersion":"3","versionToken":"a1.lr3_XlQyPeX8Aixoa3ZAK65HnemfqB1Za1_ZjkN26VA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-08T06:34:54Z"}