{"asset":"news","key":"11030","locale":"km","id":"news:11030:km","entityId":"news:11030","canonicalUrl":"https://www.kps-tv.com/km/news/detail/11030","state":"ready","title":"កម្ពុជា-HFHI គាំទ្រការលើកកម្ពស់ផ្តល់ហិរញ្ញប្បទានលំនៅឋានប្រកបដោយចីរភាព!","summary":"លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI) ដឹកនាំដោយលោក Jonathan T. M. Reckford នាយកប្រតិបត្តិ HFHI កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ជំនួបនេះមានគោលបំណងពិភាក្សាអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ហិរញ្ញប្បទានលំនៅឋានតម្លៃសមរម្យ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។","body":"លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI) ដឹកនាំដោយលោក Jonathan T. M. Reckford នាយកប្រតិបត្តិ HFHI កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។\nជំនួបនេះមានគោលបំណងពិភាក្សាអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ហិរញ្ញប្បទានលំនៅឋានតម្លៃសមរម្យ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។\n\nជាកិច្ចចាប់ផ្ដើម លោក Jonathan បានជម្រាបជូនពីបទពិសោធន៍របស់ HFHI ក្នុងការផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រដល់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍផលិតផលឥណទានសម្រាប់លំនៅឋាន ដើម្បីជួយឱ្យគ្រួសារដែលមានចំណូលទាបអាចកែលម្អលក្ខខណ្ឌនៃការរស់នៅដូចជា ការកែលម្អលំនៅឋាន និងអនាម័យជាដើម។ កិច្ចពិភាក្សាក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការរវាងភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានលំនៅឋានប្រកបដោយចីរភាព។\nជាការឆ្លើយតប លោកជំទាវទេសាភិបាល បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានលំនៅឋានដែលមានលក្ខខណ្ឌសមស្រប និងត្រូវដើរទន្ទឹមនឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការការពារអតិថិជនប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យការផ្តល់ឥណទានមិនបង្កជាបន្ទុកដល់គ្រួសារនោះទេ។\n\nជាមួយគ្នានេះ លោកជំទាវក៏បានស្វាគមន៍ចំពោះលទ្ធភាពដែល HFHI អាចចូលរួមចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ក្នុងកិច្ចពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ និងវិនិយោគិន សំដៅពង្រឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែងរបស់គ្រួសារកម្ពុជា៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19170","languageVersionId":"20473","visibilityVersion":"2","versionToken":"a1.vkZPpjOBrpaUJJo4RYeurTvwETOYs1cCwbtSMX9QNHs"},"availableLocales":["km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-08T06:44:58Z"}