{"asset":"news","key":"11031","locale":"km","id":"news:11031:km","entityId":"news:11031","canonicalUrl":"https://www.kps-tv.com/km/news/detail/11031","state":"ready","title":"អាវុធហត្ថខេត្តព្រះសីហនុ នាំយកអំណោយ និងថវិកាចែកជូនអតីតយោធិន និងគ្រួសារមានការលំបាក ៧៣នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ","summary":"នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ អាវុធហត្ថខេត្តព្រះសីហនុ បានផ្តល់អំណោយ និងថវិកាដល់អតីតយោធិន និងគ្រួសារមានការលំបាកសរុប៧៣នាក់ ដោយម្នាក់ៗទទួលបានថវិកា៥០,០០០រៀល រួមជាមួយអង្ករ មី និងទឹកសុទ្ធ។","body":"ខេត្តព្រះសីហនុ៖ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ គ្រួសារយោធិនមរណៈ មានជំងឺ និងជួបការលំបាក \nសរុបចំនួន ៧៣នាក់។\n\nពិធីនេះប្រារព្ធឡើងនៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣ - ២០២៦)។\nក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានយកអំណោយ និងថវិកាឧបត្ថម្ភផ្ដល់ជូនដល់អ្នកទាំង ៧៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១បាវ មី ១កេស ទឹកសុទ្ធ និង ថវិកា ៥០,០០០រៀល (សរុបថវិកា ចំនួន ៣.៦៥០.០០០រៀល)៕ ដោយ៖ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19175","languageVersionId":"20479","visibilityVersion":"4","versionToken":"a1.4zcvgAfcVsHcL9EsF_NTUWy2lL3j4eXWRr9J7YJ8tGo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-08T07:10:17Z"}