{"asset":"news","key":"11032","locale":"km","id":"news:11032:km","entityId":"news:11032","canonicalUrl":"https://www.kps-tv.com/km/news/detail/11032","state":"ready","title":"កម្ពុជា-សិង្ហបុរី ជំរុញការនាំចេញផលិតផលកសិ-ចំណីអាហារ ពីកម្ពុជាទៅកាន់សិង្ហបុរី!","summary":"តាមឯកឧត្តម ឃឹម ហ្វីណង់ ជំនួបជាមួយតំណាងទីភ្នាក់ងារចំណីអាហារសិង្ហបុរី នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានពិភាក្សាអំពីសក្តានុពលរបស់សហគមន៍កសិកម្មទំនើប និងកសិកម្មតាមកិច្ចសន្យា ដើម្បីជំរុញការនាំចេញផលិតផលកសិ-ចំណីអាហារទៅសិង្ហបុរី ព្រមទាំងឱកាសសហប្រតិបត្តិការលើសកម្មភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនាពេលអនាគត។","body":"ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារចំណីអាហារសិង្ហបុរី (Singapore Food Agency) ដើម្បីស្វែងរកឱកាសជំរុញការនាំចេញផលិតផលកសិ-ចំណីអាហារពីកម្ពុជាទៅកាន់សិង្ហបុរី នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។\n\nតាមឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា ជំនួបនេះបានផ្តោតការពិភាក្សាយ៉ាងសំខាន់លើសក្តានុពលនៃ សហគមន៍កសិកម្មទំនើប ដែលអាចផ្តល់ជូននូវការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា (Contract Farming) ដែលធានាបាននូវការផ្គត់ផ្គង់ក្នុងបរិមាណធំ មានស្ថិរភាព និងមានស្តង់ដារគុណភាពខ្ពស់ ឆ្លើយតបយ៉ាងពេញលេញទៅនឹងលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពចំណីអាហាររបស់ប្រទេសសិង្ហបុរី។\n\nទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់អំពីឱកាសនៃកិច្ចសហប្រតិបត្តិការលើសកម្មភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ (Climate Action) សម្រាប់ពេលអនាគតផងដែរ។\nសួមជម្រាបថា ជាជំហានបន្ទាប់ គណៈប្រតិភូ SFA នឹងត្រឡប់មកទស្សនកិច្ចនៅកម្ពុជាម្តងទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីចុះពិនិត្យផ្ទាល់ដល់ទីតាំងសហគមន៍កសិកម្មទំនើប ព្រមទាំងពន្លឿនកិច្ចសហប្រតិបត្តិការរបស់កម្ពុជាឱ្យកាន់តែឆាប់រហ័ស៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19192","languageVersionId":"20500","visibilityVersion":"3","versionToken":"a1.-mAqpFk9m4ebdab99wc8U-XhHYlI5_YFX4pyYcIxQsU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-08T08:18:01Z"}