{"asset":"news","key":"11034","locale":"km","id":"news:11034:km","entityId":"news:11034","canonicalUrl":"https://www.kps-tv.com/km/news/detail/11034","state":"ready","title":"ដំណឹងល្អ! ទណ្ឌិត ៤នាក់ នៅពន្ធនាគារខេត្តស្ទឹងត្រែង ទទួលបានការបន្ធូរបន្ថយ និងលើកលែងទោសក្នុងឱកាសបុណ្យឯករាជ្យជាតិ","summary":"ក្នុងឱកាសអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ពន្ធនាគារខេត្តស្ទឹងត្រែងបានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យដ៏មានអត្ថន័យ ដើម្បីផ្តល់ឱកាសថ្មីដល់ជនជាប់ឃុំដែលបានខិតខំកែខ្លួន។ ពិធីប្រកាសព្រះរាជក្រឹត្យលេខ នស/រកត/១១២៦/១០៥៥ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសនេះ ត្រូវបានប្រារព្ធឡើងក្រោមការចូលរួមពី លោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង និងជាតំណាង ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង រួមជាមួយការចូលរួមពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។","body":"ក្នុងឱកាសអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ពន្ធនាគារខេត្តស្ទឹងត្រែងបានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យដ៏មានអត្ថន័យ ដើម្បីផ្តល់ឱកាសថ្មីដល់ជនជាប់ឃុំដែលបានខិតខំកែខ្លួន។\nពិធីប្រកាសព្រះរាជក្រឹត្យលេខ នស/រកត/១១២៦/១០៥៥ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសនេះ ត្រូវបានប្រារព្ធឡើងក្រោមការចូលរួមពី លោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង និងជាតំណាង ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង រួមជាមួយការចូលរួមពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។\n\nយោងតាមព្រះរាជក្រឹត្យខាងលើ ទណ្ឌិតចំនួន ០៤នាក់ ដែលបានបង្ហាញការខិតខំប្រឹងប្រែងកែប្រែខ្លួនយ៉ាងល្អប្រសើរក្នុងអំឡុងពេលនៃការអនុវត្តទោសក្នុងពន្ធនាគារ ត្រូវបានសម្រេចឱ្យទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីត្រឡប់ទៅក្នុងសង្គមវិញ។\nពិធីនេះបានប្រព្រុត្តទៅយ៉ាងរលូន និងប្រកបដោយបរិយាកាសមានអត្ថន័យនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅឯពន្ធនាគារខេត្តស្ទឹងត្រែង៕ ដោយ ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19187","languageVersionId":"20495","visibilityVersion":"2","versionToken":"a1.wrfod3TYexna3R0c6Zt6JeoGl9I2G4Vo0qxjhr2ZTfM"},"availableLocales":["km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-08T09:48:13Z"}