{"asset":"news","key":"11036","locale":"km","id":"news:11036:km","entityId":"news:11036","canonicalUrl":"https://www.kps-tv.com/km/news/detail/11036","state":"ready","title":"គ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏រន្ធត់នៅប្រទេសអេហ្ស៊ីប ផ្តាច់ជីវិតមនុស្ស ៧ នាក់ និងជាង ១២០ នាក់ទៀតរងរបួស","summary":"រថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបានបុកគ្នានៅភាគខាងត្បូងទីក្រុងគែរ កាលពីថ្ងៃទី៨ ខែវិច្ឆិកា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់ និងជាង១២០នាក់រងរបួស។ ប្រធានាធិបតីអេហ្ស៊ីបបានបញ្ជាឱ្យស៊ើបអង្កេត។","body":"មហន្តរាយដ៏រន្ធត់មួយបានកើតឡើងនៅភាគខាងត្បូងរដ្ឋធានី គែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកាម្សិលមិញ ដោយរថភ្លើងដឹកអ្នកដំណើរពីរគ្រឿង បានបុកគ្នាពេញមួយទំហឹង បណ្តាលឱ្យឆេះ ក្រឡាប់ធ្លាក់ចេញពីផ្លូវដែក និងឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៧ នាក់ និងជាង ១២០ នាក់ផ្សេងទៀតរងរបួស។\nយោងតាមអាជ្ញាធរផ្លូវដែកប្រទេសអេហ្ស៊ីបបានឱ្យដឹងថា គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើង នៅពេលដែលរថភ្លើងមួយគ្រឿង ដែលកំពុងធ្វើដំណើរពីខេត្តជីហ្សា (Giza) ទៅកាន់ខេត្តហ្វាយូម (Fayoum) បានបុកចំពីក្រោយពេញមួយទំហឹង លើរទេះភ្លើងមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងពីទីក្រុង គែរ។\nលោកប្រធានាធិបតី អាប់ដេល ហ្វាតតា អាល់-ស៊ីស៊ី (Abdel Fattah al-Sisi) បានថ្លែងថា លោកកំពុងតាមដានឧបទ្ទវហេតុដ៏ក្រៀមក្រំនេះ និងបានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្ថាប័នមានសមត្ថកិច្ច ឱ្យបើកការស៊ើបអង្កេតជាបន្ទាន់មួយ ដើម្បី ស្វែងរកមូលហេតុពិតប្រាកដនៃហេតុការណ៍នេះ។\nគួររំលឹកផងដែរថា ប្រជាជនអេហ្ស៊ីបសរុប ១១០ លាននាក់ ពឹងផ្អែកយ៉ាងខ្លាំងលើការធ្វើដំណើរតាមផ្លូវដែក ប៉ុន្តែបណ្តាញគមនាគមន៍ដ៏ធំមួយនេះ ដែលជាបណ្តាញធំបំផុតមួយនៅក្នុងទ្វីបអាហ្វ្រិក តែងតែជួបប្រទះនូវគ្រោះថ្នាក់ស្លាប់មនុស្សជាញឹកញាប់ ជាក់ស្តែងកាលពីឆ្នាំ ២០០២ មនុស្សជាង ៣៧០ នាក់បានស្លាប់បាត់បង់ជីវិត នៅពេលដែលអគ្គិភ័យបានឆាបឆេះរថភ្លើងដឹកអ្នកដំណើរនៅភាគខាងត្បូងទីក្រុង គែរ៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19210","languageVersionId":"20521","visibilityVersion":"3","versionToken":"a1.RrZQs_heMydVdAdrrEgxYGnXlmiAbqB2GKXebYLARf0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-09T01:34:12Z"}