{"asset":"news","key":"11040","locale":"km","id":"news:11040:km","entityId":"news:11040","canonicalUrl":"https://www.kps-tv.com/km/news/detail/11040","state":"ready","title":"ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖«ព្រឹត្តិការណ៍កីឡាប្រណាំងទូក បានរួមចំណែកថែរក្សាទំនៀមទម្លាប់វប្បធម៌ខ្មែរដ៏ផូរផង់»!","summary":"ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាព្រឹត្តិការណ៍កីឡាប្រណាំងទូកបានរួមចំណែកថែរក្សាវប្បធម៌ខ្មែរ និងពង្រឹងសាមគ្គីភាព ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប និងបង្ហោះគោម នៅខេត្តកំពង់ធំ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។","body":"ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានលើកឡើងថាការប្រារព្ធព្រឹត្តិការណ៍កីឡាប្រណាំងទូក ប្រពៃណីដ៏មានអត្ថន័យ បានរួមចំណែកថែរក្សាទំនៀមទម្លាប់វប្បធម៌ខ្មែរដ៏ផូរផង់។ \nក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រណាំងទូក បណ្តែតប្រទីប និងបង្ហោះគោម នៅសួនមាត់ស្ទឹងសែន នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា «ការប្រារព្ធព្រឹត្តិការណ៍កីឡាប្រពៃណីដ៏មានអត្ថន័យ និងការរួមចំណែកថែរក្សាទំនៀមទម្លាប់វប្បធម៌ខ្មែរដ៏ផូរផង់ ពិធីនេះក៏ជាឱកាសដ៏មានតម្លៃសម្រាប់ការជួបជុំ និងពង្រឹងចំណងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ កីឡាករចំណុះទូក និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំផងដែរ»។\n\nជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តកំពង់ធំ ដែលបាននិងកំពុងសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។ បន្ថែមពីនេះ ឯកឧត្តមប្រធាន បានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍ប្រពៃណី និងទេសចរណ៍បែបនេះឱ្យបានកាន់តែផុលផុសបន្ថែមទៀត ដើម្បីនាំមកការជួបជុំ ផ្តល់ភាពរីករាយដល់គ្រួសារអ្នកកំពង់ធំផង និងបង្ហាញពីសក្តានុពលដ៏ទាក់ទាញរបស់ខេត្ត ជាគោលដៅទេសចរណ៍ពីគ្រប់ទិសទី៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19228","languageVersionId":"20551","visibilityVersion":"3","versionToken":"a1.bEhMS-OT_zg9Aq6BedEEISFrToPXDRE9nqrF0B5NmKk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-09T02:11:19Z"}