{"asset":"news","key":"11041","locale":"km","id":"news:11041:km","entityId":"news:11041","canonicalUrl":"https://www.kps-tv.com/km/news/detail/11041","state":"ready","title":"អ៊ីរ៉ង់ កាត់ទោសប្រហារជីវិតបុរស ៣ នាក់ ក្រោមការចោទប្រកាន់ធ្វើចារកម្មឱ្យអាមេរិក និងអ៊ីស្រាអែល អំឡុងផ្ទុះបាតុកម្ម!","summary":"តាមសេចក្ដីរាយការណ៍ អ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតបុរស ៣ នាក់ ក្រោមការចោទប្រកាន់ថាធ្វើចារកម្មឱ្យអាមេរិក និងអ៊ីស្រាអែល អំឡុងបាតុកម្ម។ ជនជាប់ចោទផ្សេងទៀតក្នុងសំណុំរឿងដូចគ្នាត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ។","body":"ប្រទេសអ៊ីរ៉ង់ បានកាត់ទោសប្រហារជីវិតបុរស ៣ នាក់ កាលពីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកាម្សិលមិញ បន្ទាប់ពីរកឃើញថាបុរសទាំង ៣ បានធ្វើសកម្មភាពចារកម្ម និងបម្រើផលប្រយោជន៍ឱ្យអ៊ីស្រាអែល និងសហរដ្ឋអាមេរិក អំឡុងពេលនៃការផ្ទុះបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងរដ្ឋាភិបាលកាលពីខែមករាកន្លងទៅ។ របាយការណ៍ចេញពីគេហទំព័រ Mizan Online របស់ស្ថាប័នតុលាការអ៊ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា បុរសទាំង ៣ បានញុះញ៉ង នឹងចូលរួមក្នុងអំពើហិង្សា អំឡុងពេលធ្វើបាតុកម្ម ដោយប្រើប្រាស់គ្រាប់បែកដប គ្រាប់បែកដៃ និងដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ខណៈដែលជនជាប់ចោទផ្សេងទៀតនៅក្នុងសំណុំរឿងតែមួយនេះ ក៏ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៥ ទៅ ១០ ឆ្នាំ។\n\nការប្រកាសកាត់ទោសប្រហារជីវិតនេះ ធ្វើឡើងបន្ទាប់ពីផ្ទុះបាតុកម្មតវ៉ាពាសពេញប្រទេសអ៊ីរ៉ង់ ដោយសារការឡើងថ្លៃទំនិញ នឹងចុងក្រោយវិវឌ្ឈន៍ទៅជាការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលជំរុញឱ្យមានការបង្រ្កាបយ៉ាងព្រៃផ្សៃលើហ្វូងបាតុករ នោះ។\n\nមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថា មានមនុស្សជាង ៣០០០ នាក់បានបាត់បង់ជីវិត អំឡុងពេលនៃការធ្វើបាតុកម្មនេះ នឹងបានទម្លាក់កំហុសទាំងនេះ ទៅលើ «អំពើភេរវកម្ម» ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕\nអត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19373","languageVersionId":"20840","visibilityVersion":"3","versionToken":"a1.sZjM2APnwvc1p1J0xpCxLuAwYUhrFq3RuqiwxF9KxEE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-09T02:14:38Z"}