{"asset":"news","key":"11042","locale":"km","id":"news:11042:km","entityId":"news:11042","canonicalUrl":"https://www.kps-tv.com/km/news/detail/11042","state":"ready","title":"​គ្រោះរញ្ជួយដីកម្រិត ៥.៧ រិចទ័រវាយប្រហារប្រទេសជប៉ុន!","summary":"គ្រោះរញ្ជួយដីកម្រិត៥.៧ បានវាយប្រហារភាគកណ្តាលជប៉ុន កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២២នាក់រងរបួស។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានឱ្យប្រុងប្រយ័ត្នចំពោះការរញ្ជួយបន្ថែមក្នុងសប្តាហ៍ខាងមុខ។","body":"គ្រោះរញ្ជួយដីកម្រិត ៥.៧ រិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសជប៉ុន កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញ ដោយបានបំផ្លាញកញ្ចក់បង្អួចហាងទំនិញឱ្យបែកខ្ទេចខ្ទី នឹងបង្កជាការភ័យស្លន់ស្លោរត់ភៀសខ្លួនចេញពីអគារ ព្រមទាំងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២២ នាក់រងរបួស។\n\nគ្រោះរញ្ជួយដីនេះ កើតឡើងនៅម៉ោង ១ រំលងអធ្រាត្រ នៅក្នុងខេត្តស៊ីហ្សូអូកា របស់ប្រទេសជប៉ុន ខណៈដែលការរញ្ជួយ ក៏ធ្វើឱ្យរំញ័រដល់តំបន់ជិតខាងផងដែរ។\nទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីប្រកាសអាសន្នព្រមានដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពនៃការកើតមានគ្រោះរញ្ជួយដីបន្ថែមទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ ជាពិសេសក្នុងរយៈពេលពីរទៅបីថ្ងៃបន្ទាប់។\n\nគួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុន ស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រដែលងាយនឹងកើតមានគ្រោះរញ្ជួយដីញឹកញាប់បំផុត ដោយអាជ្ញាធរតែងតែធ្វើការណែនាំជាប្រចាំដល់ប្រជាពលរដ្ឋឱ្យរៀបចំស្តុកស្បៀងអាហារ និងថ្មពិល រួមទាំងវិធានការថែរក្សាជីវិត ក្នុងករណីមានគ្រោះរញ្ជួយដីកើតឡើង៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19229","languageVersionId":"20554","visibilityVersion":"3","versionToken":"a1.O06oxOXMEYSQ5decGSS3YDD7do6PB4H-l7pGqasyTV0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-09T02:29:28Z"}