{"asset":"news","key":"11051","locale":"km","id":"news:11051:km","entityId":"news:11051","canonicalUrl":"https://www.kps-tv.com/km/news/detail/11051","state":"ready","title":"ប៉ូលិសក្រុងការ៉ាឈីបាញ់សម្លាប់ជនសង្ស័យជិត២០០នាក់ក្នុងរយៈពេល១០ខែដំបូងឆ្នាំ២០២៦","summary":"តាមកាសែត Dawn ប៉ូលិសក្រុងការ៉ាឈីបានសម្លាប់ជនសង្ស័យ១៩៧នាក់ក្នុងការប៉ះទង្គិច១៤៣៧លើក ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។ គណៈកម្មាធិការសិទ្ធិមនុស្សប៉ាគីស្ថានរិះគន់ការកើនឡើងនៃចំនួនអ្នកស្លាប់។","body":"ប៉ូលិសទីក្រុងការ៉ាឈី បានបាញ់សម្លាប់ជនសង្ស័យជាឧក្រិដ្ឋជនតាមដងផ្លូវជិត ២០០ នាក់ នៅក្នុងករណីប៉ះទង្គិចគ្នា ក្នុងរយៈពេលត្រឹមតែ ១០ ខែដំបូងឆ្នាំ ២០២៦ នេះ នេះបើយោងតាមការប្រកាសពីគណៈកម្មាធិការសិទ្ធិមនុស្សប៉ាគីស្តង់ ខណៈដែលតួលេខនេះ តំណាងឱ្យការកើនឡើងរហូតដល់ ៨០% បើធៀបនឹងជនសង្ស័យចំនួន ១០៩ នាក់ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។\n\nយោងតាមកាសែត Dawn បានបង្ហាញថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៥ ខែតុលា ប៉ូលិសទីក្រុងការ៉ាឈីបានសម្លាប់ជនសង្ស័យចំនួន ១៩៧ នាក់ ក្នុងការប្រឈមមុខដាក់គ្នា ឬប៉ះទង្គិចគ្នាចំនួន ១៤៣៧ លើក។ មិនតែប៉ុណ្ណោះ ជនសង្ស័យចំនួន ១៤២៦ នាក់ផ្សេងទៀតក៏បានរងរបួស ដែលតំណាងឱ្យការកើនឡើង ៦៨% បើធៀបនឹងជនសង្ស័យចំនួន ៨៤៩ នាក់ដែលបានរងរបួសក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំ ២០២៥។\n\nប្រធានគណៈកម្មាធិការសិទ្ធិមនុស្សប្រទេសប៉ាគីស្ថាន បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការកើនឡើងនូវចំនួនអ្នកស្លាប់ ដោយបានពិពណ៌នាការស្លាប់ក្នុងអំឡុងពេលប៉ះទង្គិចជាមួយប៉ូលិស ថាជា «ការសម្លាប់ក្រៅប្រព័ន្ធតុលាការ»។ លោក បានអះអាងថា វាពិតជាចាំបាច់ណាស់នូវការអនុវត្តច្បាប់ដោយវិជ្ជាជីវៈ ការស៊ើបអង្កេតតាមបែបវិទ្យាសាស្ត្រ និងការកែទម្រង់ប្រព័ន្ធតុលាការ ដើម្បីកែលម្អសន្តិសុខសាធារណៈ ជាជាងការប្រើប្រាស់វិធានការសម្លាប់ជនសង្ស័យចោលនេះ៕\n អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19294","languageVersionId":"20675","visibilityVersion":"4","versionToken":"a1.ZhEP-ctQDfGhk1V_lUpEvSMpZPsRWNK742E0KV8PYzE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-09T06:15:06Z"}