# អគ្គិភ័យឆាបឆេះអគារ Apartment ក្នុងខេត្ត Shanxi ប្រទេសចិន ផ្តាច់ជីវិតមនុស្ស ១៤ នាក់!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11052>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"19295","languageVersionId":"20678","visibilityVersion":"4","versionToken":"a1.G1CJfIHsncNWVnlUAQ8XUCsYeQIda4ZvU7lM_diIovo"}

Original publication: 2026-11-09T06:27:08Z

សារព័ត៌មានរដ្ឋចិនរាយការណ៍នៅថ្ងៃទី៩ ខែវិច្ឆិកាថា អគ្គិភ័យនៅអគារលំនៅឋានក្នុងទីក្រុងតៃយួន ខេត្តសានស៊ី បណ្តាលឱ្យមនុស្ស១៤នាក់ស្លាប់។ របាយការណ៍មុននេះបញ្ជាក់ថា មនុស្សសរុប៣៨នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ មូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។

អគ្គិភ័យដ៏សែនរន្ធត់មួយ បានឆាបឆេះយ៉ាងសន្ធោសន្ធៅលើអគារលំនៅឋានមួយកន្លែងស្ថិតនៅភាគខាងជើងប្រទេសចិន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤ នាក់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរដ្ឋចិននៅថ្ងៃចន្ទ ទី ៩ ខែវិច្ឆិកានេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា អគ្គិភ័យដ៏សាហាវនេះ កើតឡើងនៅក្នុងអគារមួយកន្លែងស្ថិតក្នុងទីក្រុង តៃយួន ខេត្តសានស៊ី ដោយមនុស្សចំនួន ១៤ នាក់បានបាត់បង់ជីវិត ហើយតាមរបាយការណ៍មុននេះ មនុស្សសរុប ៣៨ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាល ខណៈដែលមូលហេតុពិតប្រាកដ ដែលបណ្តាលឱ្យមានការឆាបឆេះនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេត។

គួរបញ្ជាក់ផងដែរថា គ្រោះអគ្គិភ័យ ជាញឹកញាប់តែងតែកើតមានឡើងនៅក្នុងប្រទេសចិន ខណៈដែលមូលហេតុចម្បងគឺបណ្តាលមកពីការអនុវត្តបទដ្ឋានសំណង់ធូររលុង និងការមិនសូវយកចិត្តទុកដាក់ ឬធ្វេសប្រហែសចំពោះសុវត្ថិភាពការងារ និងសុវត្ថិភាពអគារ៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


