{"asset":"news","key":"11054","locale":"km","id":"news:11054:km","entityId":"news:11054","canonicalUrl":"https://www.kps-tv.com/km/news/detail/11054","state":"ready","title":"ឯកឧត្តម ជា វុទ្ធី ដឹកនាំប្រតិភូ CDC ចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ នៅខេត្តស្វាយរៀង","summary":"ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំប្រតិភូ CDC ទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសពីរនៅខេត្តស្វាយរៀង កាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីពិនិត្យវឌ្ឍនភាពនិងប្រតិបត្តិការ។ អត្ថបទបញ្ជាក់ថា កម្ពុជាមានតំបន់កំពុងដំណើរការ៣៩ គម្រោងវិនិយោគ១១៤៩ ទុនប្រមាណ១៥ប៊ីលានដុល្លារអាម៉េរិក និងការងារជិត២៧ម៉ឺនកន្លែង។","body":"ចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ និង ហ័រស៊ាំង អ៊ិនធើណេសិនណល ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍ និងប្រតិបត្តិការផ្ទាល់។\n\nក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់ពីចំណុចសំខាន់ៗ ដោយតំបន់សេដ្ឋកិច្ចពិសេសជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រែប្រួលដីទំនេរឱ្យទៅជាតំបន់ឧស្សាហកម្ម ដោយធ្វើពិពិធកម្មពីឧស្សាហកម្មប្រើប្រាស់កម្លាំងពលកម្ម ទៅជាឧស្សាហកម្មបច្ចេកវិទ្យាដែលមានតម្លៃបន្ថែមខ្ពស់។\n\nផ្អែកតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឱ្យមានការកែច្នៃកសិផល និងវត្ថុធាតុដើមក្នុងស្រុកជាអតិបរមា ជាពិសេសការប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុកសម្រាប់រោងចក្រផលិតសំបកកង់រថយន្ត ដើម្បីបង្កើតតម្លៃបន្ថែម និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកឱ្យកាន់តែរឹងមាំ។\n\nបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៣៩ តំបន់ ដែលមានគម្រោងវិនិយោគសរុប ១.១៤៩ គម្រោង ក្នុងទុនវិនិយោគប្រមាណ ១៥ ប៊ីលានដុល្លារអាម៉េរិក និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជិត ២៧ ម៉ឺនកន្លែង៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19374","languageVersionId":"20843","visibilityVersion":"3","versionToken":"a1.wXKxUoI8Y92PZwZwr27V63XXAWdZTJfqpkodXUy6QLQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-09T06:57:19Z"}