{"asset":"news","key":"11056","locale":"km","id":"news:11056:km","entityId":"news:11056","canonicalUrl":"https://www.kps-tv.com/km/news/detail/11056","state":"ready","title":"កូរ៉េខាងត្បូងពិន័យក្រុមហ៊ុន Coupang ដល់ទៅ ២២០ លានដុល្លារ ពីបទរំលោភទីផ្សារដឹកជញ្ជូនម្ហូបអាហារ!","summary":"និយតករពាណិជ្ជកម្មកូរ៉េខាងត្បូងប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកាថា កំពុងពិន័យ Coupang ប្រមាណ៣០១ពាន់លានវ៉ុន ឬប្រហែល២២០លានដុល្លារ ពីបទរំលោភអំណាចទីផ្សារដឹកជញ្ជូនម្ហូបអាហារ និងតម្រូវឱ្យភោជនីយដ្ឋានផ្តល់លក្ខខណ្ឌមិនអន់ជាងវេទិកាគូប្រជែង។","body":"ស្ថាប័ននិយតករពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃចន្ទ ទី៩ ខែវិច្ឆិកានេះថា ខ្លួនកំពុងដាក់ទណ្ឌកម្មពិន័យជាប្រាក់ប្រមាណ ៣០១ ពាន់លានវ៉ុន ដែលស្មើនឹងប្រមាណ ២២០ លានដុល្លារអាមេរិក លើក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Coupang ក្រោមការចោទប្រកាន់ពីបទរំលោភបំពានអំណាច និងតួនាទីជាអ្នកគ្របដណ្តប់ទីផ្សារដឹកជញ្ជូនម្ហូបអាហារ។\nស្ថាប័ននិយតករពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានចោទប្រកាន់ថា ក្រុមហ៊ុន Coupang បានទាមទារឱ្យហាងអាហារ និងភោជនីយដ្ឋាននានា ត្រូវតែលក់ក្នុងលក្ខខណ្ឌអំណោយផលដូចគ្នាទៅនឹងអ្វីដែលបានផ្តល់នៅលើវេទិកាគូប្រជែង ហើយបានដាក់ទណ្ឌកម្មទៅលើហាងទាំងឡាយណា ដែលមិនបានគោរពតាមការទាមទារនេះ ដែលជាការរឹតត្បិតយ៉ាងខ្លាំងដល់ការប្រកួតប្រជែងនៅក្នុងវិស័យកម្មវិធីបញ្ជាទិញម្ហូបអាហារ។\n\nក្រុមហ៊ុន Coupang បានបង្ខំឱ្យភោជនីយដ្ឋាននានា ត្រូវតែបំពេញតាមលក្ខខណ្ឌចំនួន ៦ រួមមានទាំងតម្លៃមុខម្ហូប ចំនួនទឹកប្រាក់បញ្ជាទិញអប្បបរមា ការផ្តល់ការបញ្ចុះតម្លៃ និងតម្លៃសេវាដឹកជញ្ជូន ហើយខណៈដែលភោជនីយដ្ឋានណាដែលមិនអាចគោរពតាមលក្ខខណ្ឌទាំងនេះ គឺត្រូវប្រឈមមុខនឹងហានិភ័យនៃការបាត់បង់នូវការកំណត់កាតព្វកិច្ចពិសេស ដែលអនុញ្ញាតឱ្យពួកគេផ្តល់ការបញ្ចុះតម្លៃ និងសេវាដឹកជញ្ជូនដោយឥតគិតថ្លៃដល់អតិថិជនដែលមានសមាជិកភាពបង់ប្រាក់របស់ក្រុមហ៊ុន Coupang៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19317","languageVersionId":"20714","visibilityVersion":"3","versionToken":"a1.dR-gje9mDDdL43wQ2HN_uFe1kIt39oCpJblBB05gK7s"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-09T07:20:44Z"}