{"asset":"news","key":"11057","locale":"km","id":"news:11057:km","entityId":"news:11057","canonicalUrl":"https://www.kps-tv.com/km/news/detail/11057","state":"ready","title":"ទណ្ឌិត ១៩នាក់ នៅពន្ធនាគារខេត្តត្បូងឃ្មុំ ទទួលបានការបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៦","summary":"កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ទណ្ឌិត១៩នាក់ ក្នុងនោះស្រី២នាក់ នៅពន្ធនាគារខេត្តត្បូងឃ្មុំ ទទួលបានការបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យឯករាជ្យជាតិ។ ទណ្ឌិត១៧នាក់បានបន្ថយទោស៣ខែ ម្នាក់៦ខែ និងម្នាក់ទៀត៩ខែ។","body":"កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ពន្ធនាគារខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស ជូនដល់ទណ្ឌិតដែលមានកែប្រែខ្លួនបានល្អប្រសើរក្នុងអំឡុងពេលអនុវត្តទោស សរុបចំនួន ១៩នាក់ (ស្រី ២នាក់) ក្នុងឱកាសប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៦។\n\nពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ (តំណាង ឯកឧត្តម ងិន ពេជ ព្រះរាជអាជ្ញា) ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េង អ៊ាន់ ប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ។\n\nផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៦/១០៥៥ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ការបន្ធូរបន្ថយទោសរួមមាន៖បន្ថយទោស ៣ខែ ចំនួន ១៧នាក់ (ស្រី ១នាក់) បន្ថយទោស ៦ខែ ចំនួន ០១នាក់ (ស្រី ១នាក់)និងបន្ថយទោស ៩ខែ ចំនួន ០១នាក់ (ស្រី ០នាក់)៕ដោយ៖ ប៉ៃ សុឃីម \nរូបភាព ៖ ពន្ធនាគារខេត្តត្បូងឃ្មុំ","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19375","languageVersionId":"20846","visibilityVersion":"3","versionToken":"a1.FegBjSfZxsLXP1zQRmA2YQAYstbn2D1mkHbO-I-K7Ac"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-09T07:32:24Z"}