{"asset":"news","key":"11062","locale":"km","id":"news:11062:km","entityId":"news:11062","canonicalUrl":"https://www.kps-tv.com/km/news/detail/11062","state":"ready","title":"កម្លាំងនគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុ ប្រចាំការការពារ និងរៀបចំរបៀបរៀបរយជូនភ្ញៀវទេសចរ ក្នុងពិធីបុណ្យឯករាជ្យជាតិ","summary":"នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុបានចុះប្រចាំការ និងល្បាតតាមផ្សារ វេទិកា បេនរថយន្ត ឆ្នេរ និងផ្លូវសំខាន់ៗ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងពិធីបុណ្យឯករាជ្យជាតិ។","body":"ខេត្តព្រះសីហនុ៖ ក្រោមការបញ្ជាផ្ទាល់ និងការចង្អុលបង្ហាញយ៉ាងម៉ត់ចត់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញចុះប្រចាំការយ៉ាងសកម្មតាមគោលដៅសំខាន់ៗ។\n\nប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្តក្នុងឱកាសអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៧៣។\n\nចំពោះគោលដៅសំខាន់ៗដែលកម្លាំងជំនាញចុះអន្តរាគមន៍ និងល្បាតចល័តរួមមាន៖ តំបន់ផ្សារលើក្រុងព្រះសីហនុ មុខវេទិកា ៧ មករា តំបន់បេនរថយន្តក្រុង តាមបណ្តោយឆ្នេរអូឈើទាល និង ការល្បាតចល័តជាប្រចាំតាមដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។\n\nតាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីធានាបាននូវបរិយាកាសសង្គមដ៏ល្អប្រសើរ ផ្ដល់ភាពងាយស្រួល និងភាពកក់ក្តៅជូនដល់អ្នកទេសចរគ្រប់រូបដែលបានសម្រេចចិត្តមកទស្សនាកម្សាន្តនៅក្នុងខេត្តទេសចរណ៍ដ៏មានសក្តានុពលមួយនេះ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19376","languageVersionId":"20849","visibilityVersion":"3","versionToken":"a1.xEaJWTMZmwpo08kl3OH3ysTMQLYlpBomFcZcz8f83YI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-09T09:56:59Z"}