{"asset":"news","key":"11064","locale":"km","id":"news:11064:km","entityId":"news:11064","canonicalUrl":"https://www.kps-tv.com/km/news/detail/11064","state":"ready","title":"ក្រសួងបរិស្ថាន ដាំកូនឈើ ៣ ០០០ដើម នៅ «ភូមិរង់ចាំ» ដើម្បីបង្កើតខែលបៃតង និងលើកកម្ពស់ជីវភាពពលរដ្ឋព្រំដែន","summary":"ក្រសួងបរិស្ថានបានប្រគល់ និងដាំកូនឈើចម្រុះសរុប៣ ០០០ដើម នៅភូមិរង់ចាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបង្កើនគម្របបៃតង និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលភៀសសឹក។","body":"ក្រសួងបរិស្ថានបានប្រគល់ និងដាំកូនឈើចម្រុះចំនួន ៣ ០០០ដើម (អំពិលទឹកបារាំង ក្រញូង ក្ងោក និងអូញម៉ូញ) ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុង «ភូមិរង់ចាំ» ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាតំបន់តាំងទីលំនៅថ្មីរបស់ជនភៀសសឹកនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។\n\nពិធីនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន ព្រមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។\n\nឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា យុទ្ធនាការនេះរៀបចំឡើងដើម្បីសម្រេចនូវគោលដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន៣៖ បង្កើនគម្របបៃតង ជួយស្រូបឧស្ម័នផ្ទះកញ្ចក់ បង្កើតខែលការពារធម្មជាតិ និងពង្រឹងភាពធន់របស់សហគមន៍ទៅនឹងបាតុភូតធម្មជាតិ គាំទ្រជីវភាព លើកកម្ពស់សន្តិសុខស្បៀង និងកាត់បន្ថយការចំណាយតាមរយៈការដាំដុះនៅតាមគេហដ្ឋាន និង លើកកម្ពស់សោភ័ណភាព និងលក្ខខណ្ឌរស់នៅ បង្កើតម្លប់ និងកែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកឱ្យកាន់តែល្អប្រសើរ និងមានចីរភាព។\n\nគួរបញ្ជាក់ថា ក្រោមយុទ្ធនាការ «ពន្លកបៃតង» ក្រសួងបរិស្ថានបានចែកកូនឈើដោយឥតគិតថ្លៃជូនសាធារណជនជាង ១,៣ លានដើម (ឆ្នាំ២០២៤) និងជាង ៣,៤ លានដើម (ឆ្នាំ២០២៥) ដោយបន្តបង្កើនគោលដៅឱ្យដល់ជាង ៥ លានដើម ក្នុងឆ្នាំ២០២៦ (រួមទាំងកូនត្នោត ១,៥ លានដើម)។ លើសពីនេះ ក្រសួងបានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ធំៗចំនួន៥ បង្កើនការល្បាតការពារព្រៃឈើដោយប្រើបច្ចេកវិទ្យាឌីជីថល និងជំរុញការបង្កើតមុខរបរថ្មីៗតាមសហគមន៍ ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ និងបង្កើនប្រាក់ចំណូលជូនពលរដ្ឋមូលដ្ឋាន៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"19377","languageVersionId":"20852","visibilityVersion":"3","versionToken":"a1.4s8bLh1mH6P8UKOpOjprz4x2Kpp36tGUkUAojssw58g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-09T10:45:46Z"}