{"asset":"news","key":"11065","locale":"km","id":"news:11065:km","entityId":"news:11065","canonicalUrl":"https://www.kps-tv.com/km/news/detail/11065","state":"ready","title":"សមត្ថកិច្ចបង្ក្រាបការប៉ងដឹកជញ្ជូនពងត្រីចំនួន ២៧ ការ៉ុង និងបារីចំនួន ៥៤ ការ៉ុង ឆ្លងដែនខុសច្បាប់នៅស្រុកម៉ាឡៃទៅប្រទេសសៀម","summary":"ដោយអនុវត្តតាមបទបញ្ជា របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអង្គភាពបានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងស្រុកម៉ាឡៃ ចុះប្រតិបត្តិការទប់ស្កាត់ការដឹកជញ្ជូនទំនិញសង្ស័យបម្រុងនាំចេញឆ្លងដែនដោយខុសច្បាប់ទៅប្រទេសសៀម កាលពីថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានទប់ស្កាត់ទំនិញប្រភេទពងត្រីចំនួន ២៧ ការ៉ុង ស្មើនឹង ២១៦ ថង់ និងបារីចំនួន ៥៤ ការ៉ុង ស្មើនឹង ១០៨ ប៉ិច។","body":"ដោយអនុវត្តតាមបទបញ្ជា របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអង្គភាពបានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងស្រុកម៉ាឡៃ ចុះប្រតិបត្តិការទប់ស្កាត់ការដឹកជញ្ជូនទំនិញសង្ស័យបម្រុងនាំចេញឆ្លងដែនដោយខុសច្បាប់ទៅប្រទេសសៀម កាលពីថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។\n\nក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានទប់ស្កាត់ទំនិញប្រភេទពងត្រីចំនួន ២៧ ការ៉ុង ស្មើនឹង ២១៦ ថង់ និងបារីចំនួន ៥៤ ការ៉ុង ស្មើនឹង ១០៨ ប៉ិច។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឃាត់រថយន្តកូរ៉េចំនួន ០១ គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3990 ដែលជាមធ្យោបាយសម្រាប់ដឹកជញ្ជូនទំនិញខាងលើផងដែរ។\n\nចំពោះករណីនេះ ទំនិញ និងមធ្យោបាយដឹកជញ្ជូនដែលពាក់ព័ន្ធ ត្រូវបានប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។ ប្រតិបត្តិការនេះបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចសហការរបស់កម្លាំងសមត្ថកិច្ច ក្នុងការទប់ស្កាត់សកម្មភាពដឹកជញ្ជូនទំនិញឆ្លងដែនខុសច្បាប់នៅតាមតំបន់ព្រំដែន៕ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19381","languageVersionId":"20862","visibilityVersion":"2","versionToken":"a1.Do4uYEWB8jh2yqy3eMdcyEzuhfEuC6ijLXZWbl9afFs"},"availableLocales":["km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-10T01:43:54Z"}