{"asset":"news","key":"11069","locale":"km","id":"news:11069:km","entityId":"news:11069","canonicalUrl":"https://www.kps-tv.com/km/news/detail/11069","state":"ready","title":"CEO ក្រុមហ៊ុនយក្ស Nvidia ប្រឈមមុខនឹងការស៊ើបអង្កេត ក្រោយធ្លាយរឿងអាស្រូវសេ្នហាជាមួយស្រ្តីម្នាក់ ដែលចោទថាជា “ចារកម្មចិន”!","summary":"សំណុំរឿងដ៏ក្តៅគគុក បានផ្ទុះឡើងក្នុងពិភពបច្ចេកវិទ្យា និងនយោបាយអាមេរិក បន្ទាប់ពីមហាសេដ្ឋីបច្ចេកវិទ្យា លោក Jensen Huang វ័យ ៦៣ ឆ្នាំ បានសារភាពទម្លាយចំពោះមុខក្រុមប្រឹក្សាភិបាល និងបានចេញមុខសុំទោសជាសាធារណៈចំពោះភរិយា និងកូនៗ ថា លោកពិតជាមានទំនាក់ទំនងស្នេហាផ្ទាល់ខ្លួនជាមួយស្ត្រីជនជាតិចិនម្នាក់ ឈ្មោះ Alice Huang ដែលត្រូវបានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA និង FBI) ចាត់ទុកជាតួអង្គចារកម្មបម្រើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង! យោងតាមការស៊ើបអង្កេតរបស់ភ្នាក់ងារសម្ងាត់អាមេរិក ដែលតាមដានរឿងនេះជាងមួយឆ្នាំ បានរកឃើញថា ស្រ្តីឈ្មោះ Alice Huang ត្រូវបានក្រសួងសន្តិសុខរដ្ឋចិនបញ្ជូនមក ដើម្បីពង្វក់ និងបូមយកព័ត៌មានសម្ងាត់បច្ចេកវិទ្យាឈីប AI កម្រិតកំពូលរបស់ក្រុមហ៊ុន Nvidia។","body":"សំណុំរឿងដ៏ក្តៅគគុក បានផ្ទុះឡើងក្នុងពិភពបច្ចេកវិទ្យា និងនយោបាយអាមេរិក បន្ទាប់ពីមហាសេដ្ឋីបច្ចេកវិទ្យា លោក Jensen Huang វ័យ ៦៣ ឆ្នាំ បានសារភាពទម្លាយចំពោះមុខក្រុមប្រឹក្សាភិបាល និងបានចេញមុខសុំទោសជាសាធារណៈចំពោះភរិយា និងកូនៗ ថា លោកពិតជាមានទំនាក់ទំនងស្នេហាផ្ទាល់ខ្លួនជាមួយស្ត្រីជនជាតិចិនម្នាក់ ឈ្មោះ Alice Huang ដែលត្រូវបានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA និង FBI) ចាត់ទុកជាតួអង្គចារកម្មបម្រើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង!\n\nយោងតាមការស៊ើបអង្កេតរបស់ភ្នាក់ងារសម្ងាត់អាមេរិក ដែលតាមដានរឿងនេះជាងមួយឆ្នាំ បានរកឃើញថា ស្រ្តីឈ្មោះ Alice Huang ត្រូវបានក្រសួងសន្តិសុខរដ្ឋចិនបញ្ជូនមក ដើម្បីពង្វក់ និងបូមយកព័ត៌មានសម្ងាត់បច្ចេកវិទ្យាឈីប AI កម្រិតកំពូលរបស់ក្រុមហ៊ុន Nvidia។ ជនសង្ស័យរូបនេះ គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់មួយរូបនៅក្រុមហ៊ុន Megaspeed ដែលជាអតិថិជនយក្សផ្ដាច់មុខ បញ្ជាទិញបន្ទះឈីប AI សាងសង់មជ្ឈមណ្ឌលទិន្នន័យតម្លៃរហូតដល់ទៅ ៤.៨ ពាន់លានដុល្លារ ពីក្រុមហ៊ុន Nvidia ចាប់តាំងពីឆ្នាំ ២០២៤ មក។\n\nទោះបីជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Nvidia អះអាងថា គ្មានភស្តុតាងបែកធ្លាយទិន្នន័យសម្ងាត់ក៏ដោយ ប៉ុន្តែការដែលមេក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏បំផុតលើពិភពលោកមួយរូប ធ្លាក់ក្នុងអន្ទាក់ស្នេហ៍របស់ចារកម្មបរទេសដូចអ្វីដែលអាមេរិក ចោទប្រកាន់នោះ គឺជា «ចំណុចរសើបយ៉ាងខ្លាំង» សម្រាប់ក្រុមហ៊ុន។\n\nគួរបញ្ជាក់ផងដែរថា លោក Jensen Huang គឺជា «ឆ្អឹងខ្នង» ដ៏សំខាន់របស់ក្រុមហ៊ុន Nvidia ព្រមទាំងជាមិត្តដ៏ជិតស្និតមួយរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខណៈដែលការផ្ទុះឡើងនៃរឿងអាស្រូវនេះ បើទោះបីជារឿងអាស្រូវនេះ មិនអាចធ្វើឱ្យក្រុមហ៊ុន Nvidia ដួលរលំក៏ដោយ ប៉ុន្តែវាក៏ជាស្នាមប្រឡាក់ដ៏ធំលើកេរ្តិ៍ឈ្មោះរបស់លោក Jensen Huang ដែលខំកសាងមកអស់រយៈពេលជាច្រើនឆ្នាំ។\nយ៉ាងណាមិញ ជាការឆ្លើយតប ប្រទេសចិន បានច្រានចោលការចោទប្រកាន់នេះទាំងស្រុង ដោយហៅវាថាជា «ការប្រឌិត និងការមួលបង្កាច់ដែលគ្មានមូលដ្ឋាន»៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19410","languageVersionId":"20884","visibilityVersion":"3","versionToken":"a1.hJVxXVbgEfa5xTasvXU-xDJOTC7i2nQr7SFZ5HQfhFo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-10T02:44:52Z"}