{"asset":"news","key":"11070","locale":"km","id":"news:11070:km","entityId":"news:11070","canonicalUrl":"https://www.kps-tv.com/km/news/detail/11070","state":"ready","title":"កម្ពុជាជំរុញជប៉ុនឱ្យមកស្វែងយល់ វិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃអាហារ និងសេវាកម្មទេសចរ នៅកម្ពុជាបន្ថែម!","summary":"ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល «World Nishikigoi Summit 2026» ក្រោមប្រធានបទ «Bridging the World with Nishikigoi to a Future of Tradition and Trust» និងព្រឹត្តិការណ៍ពិព័រណ៍ «Cool Japan Expo 2026» នៅទីក្រុងនីហ្គាតា ប្រទេសជប៉ុន កាលពីថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឆ្លៀតជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តម HIDEYO Hanazumi អភិបាលខេត្តនីហ្គាតា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃកិច្ចប្រជុំកំពូលត្រីកយពិភពលោក និងឯកឧត្តម ETSUO Miyazaki អភិបាលក្រុងអូជីយ៉ា (Ojiya City)។ ក្នុងជំនួប លោកអនុព័ន្ធពាណិជ្ជកម្ម បានជម្រាបជូនអំពីកាលានុវត្តភាពវិនិយោគ និងផលិតផលសក្តានុពលខ្ពស់របស់កម្ពុជា ព្រមទាំងបានស្នើសុំរដ្ឋបាលខេត្តនីហ្គាតា ឱ្យជួយជំរុញ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុនក្នុងខេត្ត ឱ្យទៅស្វែងយល់ និងធ្វើធុរកិច្ចវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃអាហារ និងសេវាកម្មទេសចរណ៍៕","body":"ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល «World Nishikigoi Summit 2026» ក្រោមប្រធានបទ «Bridging the World with Nishikigoi to a Future of Tradition and Trust» និងព្រឹត្តិការណ៍ពិព័រណ៍ «Cool Japan Expo 2026» នៅទីក្រុងនីហ្គាតា ប្រទេសជប៉ុន កាលពីថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឆ្លៀតជួបសម្តែងការគួរសមនិងពិភាក្សាការងារ \nជាមួយ ឯកឧត្តម HIDEYO Hanazumi អភិបាលខេត្តនីហ្គាតា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃកិច្ចប្រជុំកំពូលត្រីកយពិភពលោក និងឯកឧត្តម ETSUO Miyazaki អភិបាលក្រុងអូជីយ៉ា (Ojiya City)។\n\nក្នុងជំនួប លោកអនុព័ន្ធពាណិជ្ជកម្ម បានជម្រាបជូនអំពីកាលានុវត្តភាពវិនិយោគ និងផលិតផលសក្តានុពលខ្ពស់របស់កម្ពុជា ព្រមទាំងបានស្នើសុំរដ្ឋបាលខេត្តនីហ្គាតា ឱ្យជួយជំរុញ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុនក្នុងខេត្ត ឱ្យទៅស្វែងយល់ និងធ្វើធុរកិច្ចវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃអាហារ និងសេវាកម្មទេសចរណ៍៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19411","languageVersionId":"20888","visibilityVersion":"3","versionToken":"a1.ZTzCceg-Hzv9rLqqe1VSFDPhcICATh6XI_ZDhL29wu0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-10T02:53:50Z"}