# ក្រសួងព័ត៌មានជំរុញប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេស ចូលរួមផ្សព្វផ្សាយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11072>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"19425","languageVersionId":"20898","visibilityVersion":"3","versionToken":"a1.AOeqnGgwirlxYIjXhdfb5xdWsXledFfYAvh7vcW2dhE"}

Original publication: 2026-11-10T03:22:09Z

ក្រសួងព័ត៌មានបានចេញសេចក្តីអំពាវនាវដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នព័ត៌មានទាំងអស់ ឱ្យចូលរួមសហការផ្សព្វផ្សាយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ព្រឹត្តិការណ៍អន្តរជាតិនេះនឹងក្លាយជាវេទិកាដ៏សំខាន់ក្នុងការបង្ហាញពីសក្តានុពល និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

សម្រាប់កម្មវិធីសំខាន់ៗដែលនឹងប្រព្រឹត្តទៅក្នុងឱកាសនេះ រួមមាន ការបើកសម្ពោធភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) នៅថ្ងៃទី១៣ ខែវិច្ឆិកា ព្រឹត្តិការណ៍ហ្វ្រង់កូតិក (FrancoTech) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ នៅថ្ងៃទី១៤ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានក៏បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយផ្សព្វផ្សាយវីដេអូឯកសារចំនួន៤ និងស្ពតផ្សព្វផ្សាយពាក់ព័ន្ធនឹងកេរដំណែលវប្បធម៌កម្ពុជា ស្ថាបត្យកម្មសម័យអាណានិគមបារាំង ការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា ព្រមទាំងព័ត៌មានផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលនេះផងដែរ។ ការចូលរួមផ្សព្វផ្សាយពីគ្រប់ស្ថាប័នព័ត៌មាន នឹងរួមចំណែកធ្វើឱ្យសាធារណជនទទួលបានព័ត៌មានទូលំទូលាយ និងជួយផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី និងមុខមាត់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ៕ ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References