# ក្រសួងទេសចរណ៍ត្រៀមបង្ហាញ «ទស្សនាវដ្តីទេសចរណ៍ជាតិកម្ពុជា» ដំបូងបង្អស់ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខ្មែរទៅកាន់ពិភពលោក

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11076>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"19437","languageVersionId":"20920","visibilityVersion":"3","versionToken":"a1.y3GBEnZ6AvOoq4vhMxXYPDlJI9iTyRKooe0y6sSslsE"}

Original publication: 2026-11-10T03:51:22Z

ក្រសួងទេសចរណ៍បានណែនាំអំពីការត្រៀមចេញផ្សាយ «ទស្សនាវដ្តីទេសចរណ៍ជាតិកម្ពុជា» ដែលជាទស្សនាវដ្តីទេសចរណ៍ជាតិដំបូងបង្អស់ និងជាសមិទ្ធផលថ្មីក្នុងវិស័យទេសចរណ៍កម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងទេសចរណ៍កម្ពុជានៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៦នេះ។

ក្រសួងទេសចរណ៍បានណែនាំអំពីការត្រៀមចេញផ្សាយ «ទស្សនាវដ្តីទេសចរណ៍ជាតិកម្ពុជា» ដែលជាទស្សនាវដ្តីទេសចរណ៍ជាតិដំបូងបង្អស់ និងជាសមិទ្ធផលថ្មីក្នុងវិស័យទេសចរណ៍កម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងទេសចរណ៍កម្ពុជានៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៦នេះ។

ក្រសួងទេសចរណ៍បានឲ្យដឹងថាទស្សនាវដ្តីនេះត្រូវបានបង្កើតឡើងជាវេទិកាផ្លូវការសម្រាប់បង្ហាញពីភាពសម្បូរបែបនៃគោលដៅទេសចរណ៍កម្ពុជា តាមរយៈអត្ថបទបែបនិទានរឿង រូបភាពធម្មជាតិ និងការរចនាប្រកបដោយវិជ្ជាជីវៈ ស្របតាមស្តង់ដាអន្តរជាតិ ដោយរក្សាអត្តសញ្ញាណជាតិ។ គោលដៅសំខាន់គឺជំរុញកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ឈានមុខគេក្នុងតំបន់ និងលើកកម្ពស់ការទទួលស្គាល់ពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ។

តាមរយៈទស្សនាវដ្តីនេះ កម្ពុជានឹងត្រូវបានបង្ហាញក្នុងទិដ្ឋភាពកាន់តែទូលំទូលាយ មិនត្រឹមតែតំបន់អង្គរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលតំបន់ទេសចរណ៍ធម្មជាតិ មរតកវប្បធម៌ ប្រពៃណី ម្ហូបអាហារ និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ ជាពិសេស ការនិទានរឿងតាមបទពិសោធន៍ជាក់ស្តែង នឹងជួយបង្ហាញពីភាពទាក់ទាញនៃកម្ពុជា និងផ្សព្វផ្សាយអត្តសញ្ញាណជាតិ «ស្នាមញញឹមរបស់កម្ពុជា» ទៅកាន់ពិភពលោក ព្រមទាំងលើកស្ទួយទេសចរណ៍បៃតង ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

លើសពីការផ្សព្វផ្សាយព័ត៌មាន ទស្សនាវដ្តីទេសចរណ៍ជាតិកម្ពុជាក៏មានតួនាទីជាអ្នកតំណាងផ្នែកទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវអន្តរជាតិឱ្យមកស្វែងយល់ពីកម្ពុជាកាន់តែស៊ីជម្រៅ តាមរយៈការបង្ហាញបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការលើកទឹកចិត្តឱ្យភ្ញៀវស្នាក់នៅបានយូរជាដើម៕ ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


