{"asset":"news","key":"11077","locale":"km","id":"news:11077:km","entityId":"news:11077","canonicalUrl":"https://www.kps-tv.com/km/news/detail/11077","state":"ready","title":"កម្ពុជា-AUF ផ្លាស់ប្ដូរយោបល់លើការរៀបចំព្រឹត្តិការណ៍សំខាន់ៗមួយចំនួន!","summary":"ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Slim KHALBOUS សាកលវិទ្យាធិការនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ។ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។","body":"ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Slim KHALBOUS សាកលវិទ្យាធិការនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ។ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។\n ជំនួបនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Marielle PAYAUD នាយិកាការិយាល័យនៃសាកលវិទ្យាធិការ AUF លោកសាស្ត្រាចារ្យ Nicolas MAÏNETTI នាយក AUF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំណាង AUF ប្រចាំកម្ពុជា។\n ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការរៀបចំព្រឹត្តិការណ៍សំខាន់ៗ រួមមាន៖\n ១.ការរៀបចំព្រឹត្តិការណ៍វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Cycle Scientifique Francophone d’Asie-Pacifique - CSFAP)\n ២.ការរៀបចំការតាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី\n ៣.ការពង្រឹងគុណភាពអប់រំនៅកម្ពុជាចាប់ពីកម្រិតបឋមសិក្សា ដល់ឧត្ដមសិក្សា ដោយផ្ដោតលើកម្មវិធី PISA និងមុខវិជ្ជា STEM\n ៤. កម្មវិធីកំណែទម្រង់សាលារៀន និងសម្ភារៈឧបទេស\n ៥. ការបណ្តុះបណ្តាលគ្រូបង្រៀននាសតវត្សទី២១។\n\nសូមជម្រាបថា ព្រឹត្តិការណ៍វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលជាព្រឹត្តិការណ៍អមក្នុងក្របខ័ណ្ឌដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងរៀបចំការតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ស្ដង់ពិព័រណ៍ទាំងនេះនឹងបង្ហាញពីសមិទ្ធផលសំខាន់ៗក្នុងវិស័យអប់រំ ព្រមទាំងអាទិភាពនៃកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ និងកម្រិតឧត្តមសិក្សាជូនដល់សាធារណជន រួមទាំងភ្ញៀវជាតិ-អន្តរជាតិដែលអញ្ជើញចូលរួមទស្សនាផងដែរ៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19448","languageVersionId":"20931","visibilityVersion":"3","versionToken":"a1.bREfpQWbM_jUBO4R1C5TpeI13NC7KGyRxLDY8v6RWcE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-10T04:07:38Z"}