{"asset":"news","key":"11080","locale":"km","id":"news:11080:km","entityId":"news:11080","canonicalUrl":"https://www.kps-tv.com/km/news/detail/11080","state":"ready","title":"កម្ពុជាបញ្ជូនពលរដ្ឋថៃ ៣៩នាក់ ចេញពីប្រទេស និងទទួលពលរដ្ឋខ្មែរ ៥៣នាក់ ពីអាជ្ញាធរថៃ","summary":"អនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហេង សុវណ្ណ នាយប៉ុស្តិ៍ស្ដីទី បានដឹកនាំមន្ត្រីក្រោមឱវាទសហការបញ្ជូនពលរដ្ឋថៃចំនួន ៣៩នាក់ ក្នុងនោះស្ត្រី ១៦នាក់ ចេញពីប្រទេសកម្ពុជា ក្រោយអនុវត្តទោសចប់ ពាក់ព័ន្ធនឹងបទលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងការចូលដោយទុច្ចរិតក្នុងទីលានយោធា។ ជាមួយគ្នានេះ អាជ្ញាធរកម្ពុជាក៏បានទទួលពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃសរុបចំនួន ៥៣នាក់ ក្នុងនោះមានស្ត្រី ០៨នាក់ និងកុមារ ០៥នាក់។","body":"អនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហេង សុវណ្ណ នាយប៉ុស្តិ៍ស្ដីទី បានដឹកនាំមន្ត្រីក្រោមឱវាទសហការបញ្ជូនពលរដ្ឋថៃចំនួន ៣៩នាក់ ក្នុងនោះស្ត្រី ១៦នាក់ ចេញពីប្រទេសកម្ពុជា ក្រោយអនុវត្តទោសចប់ ពាក់ព័ន្ធនឹងបទលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងការចូលដោយទុច្ចរិតក្នុងទីលានយោធា។\n ជាមួយគ្នានេះ អាជ្ញាធរកម្ពុជាក៏បានទទួលពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃសរុបចំនួន ៥៣នាក់ ក្នុងនោះមានស្ត្រី ០៨នាក់ និងកុមារ ០៥នាក់។ ក្នុងឱកាសនោះ មន្ត្រីបានរៀបចំផ្តល់អាហារសម្រន់ រួមមានបាយ និងទឹកសុទ្ធជូនដល់ពលរដ្ឋទាំងអស់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការស្នាក់នៅបណ្តោះអាសន្ន។\n\nបន្ទាប់ពីទទួលពលរដ្ឋខ្មែររួច មន្ត្រីប៉ុស្តិ៍បានធ្វើការសម្រង់សាវតា និងរក្សាទុកព័ត៌មាននៅក្នុងអង្គភាពតាមនីតិវិធី មុននឹងរៀបចំដឹកជញ្ជូនពួកគាត់ទៅប្រគល់ជូនមន្ត្រីនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីបន្តអនុវត្តនីតិវិធីពាក់ព័ន្ធ៕\n ដោយ៖សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19494","languageVersionId":"20947","visibilityVersion":"4","versionToken":"a1.datjbPAxczZU25KwX_9MiCbuBuqz4XCESBnOyrwPiYg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-10T04:26:48Z"}