# កម្ពុជាបញ្ជូនពលរដ្ឋថៃ ៣៩នាក់ ចេញពីប្រទេស និងទទួលពលរដ្ឋខ្មែរ ៥៣នាក់ ពីអាជ្ញាធរថៃ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11080>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"19494","languageVersionId":"20947","visibilityVersion":"4","versionToken":"a1.datjbPAxczZU25KwX_9MiCbuBuqz4XCESBnOyrwPiYg"}

Original publication: 2026-11-10T04:26:48Z

អនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហេង សុវណ្ណ នាយប៉ុស្តិ៍ស្ដីទី បានដឹកនាំមន្ត្រីក្រោមឱវាទសហការបញ្ជូនពលរដ្ឋថៃចំនួន ៣៩នាក់ ក្នុងនោះស្ត្រី ១៦នាក់ ចេញពីប្រទេសកម្ពុជា ក្រោយអនុវត្តទោសចប់ ពាក់ព័ន្ធនឹងបទលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងការចូលដោយទុច្ចរិតក្នុងទីលានយោធា។ ជាមួយគ្នានេះ អាជ្ញាធរកម្ពុជាក៏បានទទួលពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃសរុបចំនួន ៥៣នាក់ ក្នុងនោះមានស្ត្រី ០៨នាក់ និងកុមារ ០៥នាក់។

អនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហេង សុវណ្ណ នាយប៉ុស្តិ៍ស្ដីទី បានដឹកនាំមន្ត្រីក្រោមឱវាទសហការបញ្ជូនពលរដ្ឋថៃចំនួន ៣៩នាក់ ក្នុងនោះស្ត្រី ១៦នាក់ ចេញពីប្រទេសកម្ពុជា ក្រោយអនុវត្តទោសចប់ ពាក់ព័ន្ធនឹងបទលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងការចូលដោយទុច្ចរិតក្នុងទីលានយោធា។
 ជាមួយគ្នានេះ អាជ្ញាធរកម្ពុជាក៏បានទទួលពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃសរុបចំនួន ៥៣នាក់ ក្នុងនោះមានស្ត្រី ០៨នាក់ និងកុមារ ០៥នាក់។ ក្នុងឱកាសនោះ មន្ត្រីបានរៀបចំផ្តល់អាហារសម្រន់ រួមមានបាយ និងទឹកសុទ្ធជូនដល់ពលរដ្ឋទាំងអស់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការស្នាក់នៅបណ្តោះអាសន្ន។

បន្ទាប់ពីទទួលពលរដ្ឋខ្មែររួច មន្ត្រីប៉ុស្តិ៍បានធ្វើការសម្រង់សាវតា និងរក្សាទុកព័ត៌មាននៅក្នុងអង្គភាពតាមនីតិវិធី មុននឹងរៀបចំដឹកជញ្ជូនពួកគាត់ទៅប្រគល់ជូនមន្ត្រីនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីបន្តអនុវត្តនីតិវិធីពាក់ព័ន្ធ៕
 ដោយ៖សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


