# បំបែកកំណត់ត្រា! ទំហំពាណិជ្ជកម្មចិន កើនលើស ១ ពាន់ពាន់លានដុល្លារ ដោយសារការរីកចម្រើននៃវិស័យ AI!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11084>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"19465","languageVersionId":"20960","visibilityVersion":"2","versionToken":"a1.I0RjUdtDFBijEVF9iPKLNCTi0Uor77CLwNEbVVwb2n0"}

Original publication: 2026-11-10T07:08:54Z

ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន បានបន្តហក់ឡើងយ៉ាងគំហុក ដោយបានកើនលើសទំហំ ១ ពាន់ពាន់លានដុល្លារអាមេរិក គិតត្រឹមរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៦ នេះ ដែលជាកំណត់ត្រាសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ កំណើនដ៏ខ្លាំងក្លានេះ កើតឡើង ចំពេលដែលប្រទេសចិនកំពុងប្រឈមមុខនឹងភាពតានតឹងពាណិជ្ជកម្មជាមួយបណ្តាប្រទេសលោកខាងលិច មុនពេលឈានដល់កិច្ចប្រជុំកំពូល APEC នាពេលខាងមុខ។

ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន បានបន្តហក់ឡើងយ៉ាងគំហុក ដោយបានកើនលើសទំហំ ១ ពាន់ពាន់លានដុល្លារអាមេរិក គិតត្រឹមរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៦ នេះ ដែលជាកំណត់ត្រាសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ កំណើនដ៏ខ្លាំងក្លានេះ កើតឡើង ចំពេលដែលប្រទេសចិនកំពុងប្រឈមមុខនឹងភាពតានតឹងពាណិជ្ជកម្មជាមួយបណ្តាប្រទេសលោកខាងលិច មុនពេលឈានដល់កិច្ចប្រជុំកំពូល APEC នាពេលខាងមុខ។
យោងតាមទិន្នន័យគយផ្លូវការដែលបានបង្ហាញនៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកានេះ បានឱ្យដឹងថា ការនាំចេញរបស់ចិនបានកើនឡើងយ៉ាងគំហុកដល់ទៅ ៣៥.២% ក្នុងខែតុលា ដែលជាតួលេខលើសពីការរំពឹងទុករបស់អ្នកជំនាញសេដ្ឋកិច្ច ៣៣.៥% នោះ។ ចំណែកឯការនាំចូលវិញក៏បានកើនឡើងដល់ទៅ ៤១.៦% ដោយលើសពីការព្យាករណ៍ជាមធ្យម ៣២% របស់ទីភ្នាក់ងារសារព័ត៌មាន Reuters និងកើនឡើងលឿនជាងកំណើន ៣១% ក្នុងខែកញ្ញា។ កត្តានេះបានជំរុញឱ្យទំហំពាណិជ្ជកម្មសរុបរបស់ចិនក្នុងរយៈពេល ១០ ខែដំបូង កើនឡើងដល់ ១.០៤ ពាន់ពាន់លានដុល្លារ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយក្នុងទីក្រុងបច្ចេកវិទ្យា និងនវានុវត្តន៍ភាគខាងត្បូងរបស់ប្រទេសចិន គឺ ទីក្រុងស៊ិនជិន (Shenzhen)។ នៅក្នុងកិច្ចប្រជុំកំពូលនេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងជួបប្រជុំផ្ទាល់មុខទ្វេភាគី ដែលនេះ ជាជំនួបលើកទីបីរបស់មេដឹកនាំមហាយក្សទាំងពីរក្នុងឆ្នាំ ២០២៦ នេះ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


