{"asset":"news","key":"11085","locale":"km","id":"news:11085:km","entityId":"news:11085","canonicalUrl":"https://www.kps-tv.com/km/news/detail/11085","state":"ready","title":"កូរ៉េខាងជើង បាញ់សាកល្បងប្រពន្ធ័គ្រាប់មីស៊ីល Torpedo ល្បឿនលឿនថ្មី!","summary":"ប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃទី១០ ខែវិច្ឆិកានេះថា ខ្លួនបានធ្វើការបាញ់សាកល្បងប្រព័ន្ធគ្រាប់មីស៊ីល Torpedo ល្បឿនលឿនថ្មីមួយ កាលពីថ្ងៃទី៩ ម្សិលមិញ ដែលកងទ័ពជើងទឹករបស់ប្រទេសនេះមានគម្រោងដាក់ពង្រាយឱ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ ២០២៧ ខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េ ការធ្វើតេស្តបាញ់សាកល្បងនេះ គឺដើម្បីផ្ទៀងផ្ទាត់ និងបញ្ជាក់ពីប្រសិទ្ធភាពប្រយុទ្ធនៃប្រព័ន្ធគ្រាប់មីស៊ីលថ្មីនេះ។","body":"ប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃទី១០ ខែវិច្ឆិកានេះថា ខ្លួនបានធ្វើការបាញ់សាកល្បងប្រព័ន្ធគ្រាប់មីស៊ីល Torpedo ល្បឿនលឿនថ្មីមួយ កាលពីថ្ងៃទី៩ ម្សិលមិញ ដែលកងទ័ពជើងទឹករបស់ប្រទេសនេះមានគម្រោងដាក់ពង្រាយឱ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ ២០២៧ ខាងមុខនេះ។\nយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េ ការធ្វើតេស្តបាញ់សាកល្បងនេះ គឺដើម្បីផ្ទៀងផ្ទាត់ និងបញ្ជាក់ពីប្រសិទ្ធភាពប្រយុទ្ធនៃប្រព័ន្ធគ្រាប់មីស៊ីលថ្មីនេះ។ តែទោះជាយ៉ាងណា របាយការណ៍ខាងលើមិនបានបញ្ជាក់លម្អិតអំពីលក្ខណៈបច្ចេកទេសនៃគ្រាប់មីស៊ីល Torpedo នេះទេ។\nគួរបញ្ជាក់ផងដែរថា កូរ៉េខាងជើង បាននិងកំពុងពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនយ៉ាងខ្លាំង តាមរយៈការធ្វើតេស្តអាវុធជាបន្តបន្ទាប់ និងការដាក់ឱ្យដំណើរការនាវាពិឃាតទំហំ ៥០០០ តោន ចំនួន ២ គ្រឿង កាលពីដើមឆ្នាំ ២០២៦ នេះ ខណៈដែលកាលពីខែតុលា កន្លងទៅនេះ ប្រទេសកូរ៉េខាងជើង ទើបតែបាញ់សាកល្បងប្រព័ន្ធគ្រាប់មីស៊ីល Torpedo ថ្មី Zam-2.0 ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផងដែរ។ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"19480","languageVersionId":"20962","visibilityVersion":"3","versionToken":"a1.qFMMpJzrXMfyjntrB41vWHT6AihcRsRv3aK2B_gH85Y"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-10T07:10:14Z"}