{"asset":"news","key":"11089","locale":"km","id":"news:11089:km","entityId":"news:11089","canonicalUrl":"https://www.kps-tv.com/km/news/detail/11089","state":"ready","title":"សម្ដេចធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសពៅទៅស្គាល់ទីកន្លែងកំណើត រំឭកអនុស្សាវរីយ៍កាលពី ៤៩ឆ្នាំមុន ក្នុងសម័យប៉ុលពត","summary":"នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីចូលរួមពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ នៃមរណភាពបងប្រុស ហ៊ុន កំសត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំកូនប្រុសពៅទៅទស្សនាទីកន្លែងដែលសម្ដេចបានចាប់កំណើតកាលពី ៤៩ឆ្នាំមុន ស្ថិតនៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងដំណើរនោះ សម្ដេចបានរំឭកប្រាប់កូនប្រុសពីស្ថានភាពនៃការចាប់កំណើតក្នុងសម័យប៉ុលពត ដោយបញ្ជាក់ថា កាលនោះមិនមានសម្ភារៈ និងសេវាថែទាំសុខភាពល្អប្រសើរដូចបច្ចុប្បន្នឡើយ។","body":"នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីចូលរួមពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ នៃមរណភាពបងប្រុស ហ៊ុន កំសត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំកូនប្រុសពៅទៅទស្សនាទីកន្លែងដែលសម្ដេចបានចាប់កំណើតកាលពី ៤៩ឆ្នាំមុន ស្ថិតនៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។\nក្នុងដំណើរនោះ សម្ដេចបានរំឭកប្រាប់កូនប្រុសពីស្ថានភាពនៃការចាប់កំណើតក្នុងសម័យប៉ុលពត ដោយបញ្ជាក់ថា កាលនោះមិនមានសម្ភារៈ និងសេវាថែទាំសុខភាពល្អប្រសើរដូចបច្ចុប្បន្នឡើយ។ កន្លែងសម្រាលមានត្រឹមគ្រែឈើមួយនៅក្នុងអគារឈើតូចមួយប៉ុណ្ណោះ ហើយនៅពេលនោះ លោកយាយ និងសម្ដេចមានតែពីរនាក់ម្ដាយនិងកូន ដោយលោកតាមិនបាននៅជាមួយឡើយ។\n\nការត្រឡប់ទៅកាន់ទីកន្លែងកំណើត និងការចែករំលែករឿងរ៉ាវពីអតីតកាលនេះ គឺជាឱកាសមួយដែលសម្ដេចបានបង្ហាញកូនប្រុសពីប្រវត្តិដើមកំណើតរបស់ខ្លួន ព្រមទាំងរំឭកពីការលំបាកក្នុងជីវភាពរស់នៅនាសម័យប៉ុលពត ដែលខុសគ្នាយ៉ាងខ្លាំងពីស្ថានភាពរស់នៅ និងការថែទាំសុខភាពក្នុងសម័យបច្ចុប្បន្ន៕ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19491","languageVersionId":"20985","visibilityVersion":"3","versionToken":"a1.PsC6z5W7txCl0njrTv0G_mNXx7NOzSCPIAaJ5mUK85c"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-10T07:56:20Z"}