{"asset":"news","key":"11090","locale":"km","id":"news:11090:km","entityId":"news:11090","canonicalUrl":"https://www.kps-tv.com/km/news/detail/11090","state":"ready","title":"យកចិត្តទុកដាក់ខ្ពស់! កម្លាំងនគរបាលខេត្តព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់ និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរអន្តរជាតិ តាមនាវា «Viking Orion»","summary":"ដើម្បីលើកកម្ពស់កិត្យានុភាពទេសចរណ៍ និងធានាបាននូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរជូនភ្ញៀវទេសចរអន្តរជាតិ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានចុះប្រតិបត្តិការផ្ទាល់ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ជូនភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលបានអញ្ជើញមកទស្សនាកម្សាន្តក្នុងខេត្តព្រះសីហនុ ក្រោយពេលនាវាទេសចរណ៍អន្តរជាតិខ្នាតយក្សឈ្មោះ Viking Orion បានចូលចតជាផ្លូវការនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ។ យោងតាមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញចុះប្រចាំការយ៉ាងសកម្មនៅតាមគោលដៅសំខាន់ៗ ដូចជាបរិវេណផ្សារលើក្រុងព្រះសីហនុ មុខវេទិកា និងធ្វើការល្បាតចល័តតាមដងផ្លូវសាធារណៈ ដើម្បីសម្រួលចរាចរណ៍ ការពារសុវត្ថិភាព និងបង្កើតភាពកក់ក្តៅដល់ភ្ញៀវទេសចរបរទេស។","body":"ដើម្បីលើកកម្ពស់កិត្យានុភាពទេសចរណ៍ និងធានាបាននូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរជូនភ្ញៀវទេសចរអន្តរជាតិ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានចុះប្រតិបត្តិការផ្ទាល់ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ជូនភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលបានអញ្ជើញមកទស្សនាកម្សាន្តក្នុងខេត្តព្រះសីហនុ ក្រោយពេលនាវាទេសចរណ៍អន្តរជាតិខ្នាតយក្សឈ្មោះ Viking Orion បានចូលចតជាផ្លូវការនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ។\nយោងតាមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញចុះប្រចាំការយ៉ាងសកម្មនៅតាមគោលដៅសំខាន់ៗ ដូចជាបរិវេណផ្សារលើក្រុងព្រះសីហនុ មុខវេទិកា និងធ្វើការល្បាតចល័តតាមដងផ្លូវសាធារណៈ ដើម្បីសម្រួលចរាចរណ៍ ការពារសុវត្ថិភាព និងបង្កើតភាពកក់ក្តៅដល់ភ្ញៀវទេសចរបរទេស។\nសកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់នេះ មិនត្រឹមតែជួយការពារសន្តិសុខផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិជូនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ហាញពីមុខមាត់ និងកម្រិតវប្បធម៌នៃការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកលេងកម្សាន្តខេត្តព្រះសីហនុឱ្យកាន់តែច្រើនឡើងថែមទៀត៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19506","languageVersionId":"20994","visibilityVersion":"4","versionToken":"a1.UUSMkXnrf7F6USH5Cae8YU8RZhjJ9d1VchfWGxLnZGE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-10T08:26:17Z"}