{"asset":"news","key":"11094","locale":"km","id":"news:11094:km","entityId":"news:11094","canonicalUrl":"https://www.kps-tv.com/km/news/detail/11094","state":"ready","title":"MAS បើកដំណើរការសេវាទុកមាសដែលមានសមត្ថភាពផ្ទុកដល់ ៥០០ តោន!","summary":"ធនាគារកណ្តាលសិង្ហបុរី (MAS) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទុកមាស សម្រាប់ធនាគារកណ្តាលនានា ដោយមានសមត្ថភាពអាចផ្ទុកមាសបានរហូតដល់ទៅ ៥០០ តោន។ ធនាគារកណ្តាលសិង្ហបុរី បានប្រកាសថា មាស នឹងត្រូវរក្សាទុកនៅក្នុងឃ្លាំងប្រាក់រតនាគារជាតិរបស់សិង្ហបុរី ដែលអាចផ្ទុកបានរហូតដល់ទៅ ៥០០ តោន ព្រមទាំងមានទំហំសម្រាប់ពង្រីកបន្ថែមនៅពេលដែលតម្រូវការកើនឡើង ខណៈដែលសេវាទុកមាសនេះ មានគោលបំណងផ្តល់ជូនធនាគារកណ្តាលបរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ នូវជម្រើសដ៏មានសុវត្ថិភាពខ្ពស់ក្នុងការរក្សាទុកទុនបម្រុងមាសរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី។","body":"ធនាគារកណ្តាលសិង្ហបុរី (MAS) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទុកមាស សម្រាប់ធនាគារកណ្តាលនានា ដោយមានសមត្ថភាពអាចផ្ទុកមាសបានរហូតដល់ទៅ ៥០០ តោន។ធនាគារកណ្តាលសិង្ហបុរី បានប្រកាសថា មាស នឹងត្រូវរក្សាទុកនៅក្នុងឃ្លាំងប្រាក់រតនាគារជាតិរបស់សិង្ហបុរី ដែលអាចផ្ទុកបានរហូតដល់ទៅ ៥០០ តោន ព្រមទាំងមានទំហំសម្រាប់ពង្រីកបន្ថែមនៅពេលដែលតម្រូវការកើនឡើង ខណៈដែលសេវាទុកមាសនេះ មានគោលបំណងផ្តល់ជូនធនាគារកណ្តាលបរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ នូវជម្រើសដ៏មានសុវត្ថិភាពខ្ពស់ក្នុងការរក្សាទុកទុនបម្រុងមាសរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី។\nយោងតាមក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) តម្រូវការមាសសកល បានកើនលើសពី ៥០០០ តោនក្នុងឆ្នាំ ២០២៥ ដោយឈានដល់កំណត់ត្រាគិតជាទឹកប្រាក់ចំនួន ៥៥៥ ពាន់លានដុល្លារ ក្នុងនោះតំបន់អាស៊ីមានចំនួនច្រើនជាងពាក់កណ្តាលនៃការវិនិយោគលើដុំមាស និងកាក់មាស ក៏ដូចជាតម្រូវការគ្រឿងអលង្ការផងដែរ៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"19532","languageVersionId":"21037","visibilityVersion":"4","versionToken":"a1.ymZ6_K0mw1hlB9GpJhdsZgGaMUXn5FOkle0hSxpjhRA"},"availableLocales":["km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-10T09:00:36Z"}